កីឡា​ការិនី Cassandre Nicole និង​កីឡាករ វ៉ា មិថុនា

​​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​បញ្ជូន​អត្តពលិក​ចំនួន២​រូប​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍«Asian Qualification Tournament» ​ ស្វែង​រក​ជើង​ខ្លាំង​ឡើង​ទៅ​ប្រកួត​កីឡា​អូឡាំពិក Tokyo 2020 Olympic Gamesដែល​ធ្វើ​ឡើង​នៅ​​ទីក្រុង Amman ប្រទេស​ហ្សកដានី ពី​ថ្ងៃ​ទី២១ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះ។

ដំណើរ​ទៅ​ប្រកួត​នៅ​តំបន់​អាស៊ី​បែក​ខាង​លិច​មួយ​នេះ ដឹកនាំ​ដោយ​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ។ ​កីឡា​កា រិ​នី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល (Cassandre Nicole) កូន​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៧ គីឡូ ក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨០​គីឡូក្រាម។

លោក ឆយ យ៉ុងសុក និង​កីឡាករ វ៉ា មិថុនា បាន​ចេញ​ដំណើរ​​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​១១:៥៥យប់​ថ្ងៃ​អាទិត្យ ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០២១ ខណៈ លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ និង​កីឡា​ការនី​ Cassandre Nicole ធ្វើ​ដំណើរ​ចេញ​ពី​សហរដ្ឋអាមេរិក​ឆ្ពោះ​ទៅ​ទីក្រុង Amman តែ​ម្តង។​​

លោក ឆយ យ៉ុងសុក និង​កីឡាករ វ៉ា មិថុនា

ព្រឹតិការណ៍ «Asian Qualification Tournament» ជា​​ព្រឹត្តិការណ៍​​ជម្រុះ​កីឡា​តេក្វាន់ដូ​​ផ្នែក WTF (តេក្វាន់ដូ​បែប​កូរ៉េខាងត្បូង)ទៅ​ប្រកួត​កីឡា​អូឡាំពិក Tokyo 2020 Olympic Games​នៅ​ប្រទេស​ជប៉ុន ចន្លោះ​​ខែ​កក្កដា ដល់​ខែ​សីហា ខាង​មុខ។ នៅ​មិន​ទាន់​មាន​បញ្ជី​ឈ្មោះ​ច្បាស់​ពី​ប្រទេស​ដែល​នឹង​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នៅ​ឡើយ​ទេ ប៉ុន្តែ​វិញ្ញាសា​ប្រកួត​​បែង​ចែក​ជា​២​ប្រភេទ​គឺ​សម្រាប់​បុរស និង​នារី។ ​ជា​បឋម​ឃើញ​ថា​មាន​ចំពោះ​បុរស​នឹង​ប្រកួត​លើ​គីឡូ -៥៨Kg, -៥៨Kg, -80Kg, +80Kg និង​នារី ត្រូវ​ប្រកួត​លើ​គីឡូ -៤៩Kg, -៥៧Kg, -៦៧Kg, +៦៧Kg៕

Share.