កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ពោល​គឺ​ថ្ងៃ​ទី​១៦​ ​ខែ​ឧសភា​ ឆ្នាំ​២០២១​​ អ្នក​នាង​ឌី សូនិត្តា​បាន​បង្ហាញ​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដែល​មាន​អ្នក​យក​រូប​អ្នក​នាង​ខណៈ​ពពោះ​ទៅ​ផុស​រហូត​នាំ​ឱ្យ​មាន​មនុស្ស​មួយ​ក្រុម​បាន​​ចូល​មក​ជេរ​​ ​ប្រមាថ ​និង​ស្ដី​ថា​ឱ្យ​​អ្នក​នាង។យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​នេះ (ថ្ងៃ១៧ ខែឧសភា) ​ម្ចាស់​ផេក​ស្ទីយោ​ថត​រូប​ ​Autumn​ ​Newborn​ ​Photography​​​ បាន​ចេញ​មក​ធ្វើ​ការ​សុំ​ទោស​ចំពោះ​អ្នក​នាង​ជា​សាធារណៈ​ចំពោះ​ការ​យក​រូប​របស់​អ្នក​នាង​ទៅ​ប្រើប្រាស់​ដោយ​ចិត្ត​ឯង​។

សូមចុចត្រង់នេះ​៖ ឌី ​សូនីតា​ត្រូវ​គេ​យក​រូប​ពពោះ​ទៅ​ផុស​ ​ប្រមាថ​និង​គំរាម​ទម្លាយ​ឆាត​ឆ្លើយឆ្លង​!​

«​​ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ផេក​ស្ទីយោ​ថត​រូប​ ​Autumn Newborn Photography​ សូម​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​សាមី​ខ្លួន​ ​បង​ស្រី​ ​ឌីសូនិត្តា ​ផ្ទាល់​ដែល​បាន​បង្ហោះ​រូបថត​គាត់​ពេល​មាន​ផ្ទៃពោះ​ ផុស​ដាក់​លើ​ខូវើផេក​របស់​យើង​ខ្ញុំ​​ ដោយ​មិនមាន​ការ​ផ្តល់​ដំណឹង​ជូន​បងស្រី​ជា​មុន​ ហើយ​មិន​បាន​សុំ​ការ​អនុញាត​ពី​បង​ស្រី​ ​ព្រោះ​នឹក​ឃើញ​ថា​ ​កាត់​ដាក់​រូប​តូច​ៗ​មិន​ជា​បញ្ហា​ទេ​។​ ហើយ​ពេលនោះ​បង​ស្រី​ក៏​បាន​ប្រាប់​ខាង​ក្រុម​ការងារ​ដែរ​ថា​កុំ​អោយ​ផុស​រូប​មួយ​សន្លឹក​នេះ​ព្រោះ​បង​ទុក​ ​តែ​ដោយ​សារ​ខាង​ក្រុម​ការងារ​ មាន​ចន្លោះ​ខ្វះខាត​ដោយ​អចេតនា​ ​សូម​បង​ស្រី​អធ្យាស្រ័យ​។ ​ជាក់ស្តែង​រូប​នេះ​ផង​ដែរ​ផេក​យើង​ខ្ញុំ​ក៏​បាន​ផុស​៦​ខែ​មក​ហើយ​ ទើប​តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ​មាន​គេ​ស៊ែរ​ច្រើន​ ​ដូច្នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បង​ស្រី​ ​វា​ពិត​ជា​កំហុស​ពួកយើង​ខ្ញុំ​មែន​ ពេល​នេះ​ផេក​យើង​ខ្ញុំ​បាន​លុប​ចោល​ជា​ផ្លូវ​ការ​ហើយ​ ​មិន​មាន​រូប​បង​ស្រី​ទៀត​ទេ​។​ ប្អូន​សូម​អភ័យទោស​ដល់​បងស្រី​និង​ក្រុម​គ្រួសារ​ផង។​»

https://www.facebook.com/Autumnnewbornphotography/photos/a.258516411234274/1287458905006681

​ក្រោយ​ម្ចាស់​ផេក​ខាង​លើ​បាន​ផុស​សុំ​ទោស​ជា​សាធារណៈ​ហើយ​នោះ​​អ្នក​នាង​ ឌី សូនិត្តា ​ក៏​បាន​ចេញ​មក​ Share សំណេរ​ខាង​លើ​ព្រម​ទាំង​សម្ដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​អ្នក​នាង​បាន​ហាមប្រាម​ហើយ​ខាង​ផេក​នៅ​តែ​មិន​ស្ដាប់​រហូត​ធ្វើ​ឱ្យ​អ្នក​នាង​ត្រូវ​គេ​ប្រមាថ​។​

https://www.facebook.com/DyNithSonita/posts/313638403465173

«ប្រសិន​បើ​រូប​ពោះ​ទទេ​របស់​ខ្ញុំ​អ្នក​មិន​បំពាន​បំរាម​ដែល​ខ្ញុំ​ហាម​អ្នក​មិន​អោយ​ផុស​តាំង​ពី​ថ្ងៃ​ថត​រូប​ដំបូង​ ក៏​ខ្ញុំ​មិន​ត្រូវ​ពួក​សម្ព័ន្ធ​​គេ​មក​ជេរ​ខ្ញុំ​អីចឹង​ដែរ​ ​និយាយ​រួម​ខ្ញុំ​មិន​ដឹង​ថា​អ្នក​យល់​ឃើញ​បែប​ណា​ បាន​សុខចិត្ត​កាត់ត​រូប​តូច​ៗ​កុំ​អោយ​មើល​ដឹង​ ​ហើយ​យក​ទៅ​ដាក់​លើ​ខូវើ​របស់​អ្នក​។​ ​អ្នក​គិត​ថា​គេ​ពង្រីក​មើល​មិន​កើត​មែន​?​ រូប​ផ្សេង​​ៗ​មុន​ផុស​សួរ​ខ្ញុំ​មុន​ ​ចុះ​រូប​ដែល​ខ្ញុំ​ថត​ពោះ​របស់​ខ្ញុំ​ ​មិច​ហ៊ាន​ផុស​ទៅ​កើត​ទាំង​ដែល​ខ្ញុំ​ប្រាប់​តាំង​ពី​ដើម​ហើយ​។​ ដោយ​សារ​កំហុស​អ្នក​ដែល​និយាយ​ថា​អចេតនា​លាក់បាំង​ខ្ញុំ​ដែល​ជា​ម្ចាស់​ខ្លួន​ ​ឥលូវ​វា​មាន​រឿង​អី​កើត​ឡើង​?​ ខ្ញុំ​បាន​ត្រឹម​តែ​ស៊ែ​នៅ​អ្វី​ដែល​អ្នក​សុំទោស​ ​ហើយ​អ្នក​គ្រាន់​តែ​លុប​រូប​នោះ​ចោល​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ពួក​ដែល​ចាំ​តែ​ឈ្លៀត​ឱកាស​មក​ព្រួត​គ្នា​ជេរ​ខ្ញុំ​ ​ទាំង​ចោត​ខ្ញុំ​គ្រប់​រឿង​។ ​អស់​អី​និយាយ​បាន​ត្រឹម​តែ​ឈឺក្បាល​ជាមួយ​ពួក​បង​ៗ​សម្ព័ន្ធ​។»

Share.