ក្រោយ​ប្រកួត​៦​ថ្ងៃ ពានរង្វាន់​ជើង​ឯក​លីគ​បាល់ទះ​ម៉ាឡេស៊ី Malaysia Volleyball League 2022បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ​ បន្ទាប់​​ពី​កំណត់​ក្រុម​ចូលរួម​៨ក្រុម ចែក​ជា​២ពូល ដំណើការ​ប្រកួត​ពី​ថ្ងៃ​​ទី៨ ដល់​១៣ មីនា ឆ្នាំ​២០២២។

រូបមន្ត​ប្រកួត​​ក្នុង​ពានរង្វាន់​នេះ​អោយ​ក្រុម​ទាំង​២​ពូល​ប្រកួត​វិលជុំ​សិន ហើយ​​​ចាប់​គូ​ឆ្លង​ពូល ជម្រុះ​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​បន្ត​ប្រកួត​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម Selangor Lion យក​ឈ្នះ​លើ​ក្រុម Sabah Rhino ដោយ​លទ្ធផល ៣សិត​ទល់០ (២៥​-១៦,២៥-១៣,២៥-៩)។

ខាងក្រោម​ជា​វីដេអូ​ហាយឡាយ​វគ្គ​ផ្ដាច់ព្រ័ត្រ៖

Telegram-Troryorng
Share.