ខេត្តបាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួ​ន០២នាក់កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ ក្នុងករណីលួចកាច់សោ កម៉ូតូនៅក្នុងមូលដ្ឋាន។

ជនសង័្សយទាំងពីរនាក់ទី១មានឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម​ ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត និងទី២ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ ​ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុក កោះ​អណ្ដែត ខេត្តតាកែវ ។

ចំពោះវត្ថុតាងសែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND​125​M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ០១គ្រឿង ដែកស្រួច តំប៉ែតចំនួន០២ដើម និងសោរលេខ៨ ០១ដើម។

តាមសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ជនរងគ្រោះឈ្មោះ អាត សីហា ភេទ​ ប្រុ​ស​​ អា យុ២៧ឆ្នាំ ​មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌ​ល ខេត្តបាត់ដំបងបានដាក់​ពាក្យបណ្តឹង កាល​​ថ្ងៃទី៨ ​ ខែមីនា​ ឆ្នាំ​ ២០២២ ថាបានបាត់ម៉ូតូ១គ្រឿងនៅចំ​ណុចផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ទើបសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវរហូតឃាត់ខ្លួនបាន២នាក់។

សូមបញ្ជាក់ថា​ មុខសញ្ញាលួចម៉ូតូឈ្មោះ​ នាក់​ ចន្ធូ​ នេះ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វេី​សកម្មភាព​លួចឆ្លងខេត្តយ៉ាងសកម្ម ហើយសមត្ថកិច្ចក៏ធ្លាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសជាច្រេីន​លេីកច្រេីន​សារមកដែរ តែជននេះនៅតែមិនព្រមរាងចាល ហេីយនៅតែបន្តធ្វេីសកម្មភាពដដែល។ ជាក់ស្តែងកាលពីដេីមឆ្នាំ២០២១​ សមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង​ បានសហការជាមួយសមត្ថកិច្ចនគ​របាលខេត្តកំពត ស្រាវជ្រាវនិងឃាត់​ខ្លួនមុខសញ្ញាឈ្មោះ នាក់​ ចន្ធូ នេះ យកមកអនុវត្តទោសតាមច្បាប់ក្នុងករ​ណី លួចម៉ូតូនៅខេត្តបាត់ដំបង​ តែមិនបានប៉ុន្មានផង​ មុខសញ្ញានេះបានចេញមកធ្វេីសកម្មភាពដដែលៗ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយា​ល័យជំនាញអនុវត្តតាមច្បាប់ ។រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ៕

Telegram-Troryorng

Share.