ក្លិប​បាល់ទាត់​អាយ.អេស.អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) សមាជិក​នៅ​ក្នុង​ពានរង្វាន់​លីគ​ទី២កម្ពុជា (Cambodian League 2) បាន​បង្ហាញ​​សមាជិក​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ នេះ នោះ​គឺ​កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ជា​កូន​ប្រុស​បង្កើត​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

​កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ជា​យុវជន​ថ្នាល​នៅ​ក្នុង​ក្លិប​ព្រះខ័នរាជស្វាយរៀង ហើយ​ត្រូវ​ដំឡើង​ឱ្យ​លេង​ក្នុង​ឈុតធំ​របស់​ក្លិប នៅ​ឆ្នាំ​២០១៩​រូប​គេ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​សូលទីឡូអង្គរ នៅ​​ឆ្នាំ​២០២០៕

Share.