ភាពយន្ដខ្នាតធំ «ជញ្ជាំងក្រហម» ដែលជារឿងភាគទី២ក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» ត្រូវបានខកខានអស់រយៈពេល២ឆ្នាំមកហើយ ដោយសារតែវិបត្តិកូវីដ១៩ផង និងការបាត់ខ្លួនតួប្រុសផង។ ភាពយន្តនេះ ជាវណ្ណកម្មខ្នាតធំរវាងការសហការរបស់ផលិតកម្ម LD និងផលិតកម្មប្រទេសមីយ៉ាន់ម៉ា ហើយមានការចូលរួមសម្ដែងពីតារាស្រី និងជា Miss Grand Cambodia 2021 គឺកញ្ញា ប៉ូ គីមថេងសុតធីតា និងតារាឯកប្រុសមីយ៉ាន់ម៉ាគឺលោក Paing Takhon ។

កន្លងមក លោក លៀក លីដា ជាចាងហ្វាងផលិតកម្ម LD ធ្លាប់បានលើកឡើងថា ភាពយន្ដ «ជញ្ជាំងក្រហម» ឬ «The Clock Red Wall» បានដំណើរការថតនៅប្រទេសមីយ៉ាន់ម៉ាបានតែ១០ភាគរយតែប៉ុណ្ណោះ កាលនោះដោយសារតែប្រទេសមីយ៉ាន់ម៉ាផ្ទុះភាពវឹកវរពេញផ្ទៃប្រទេសបណ្ដាលឱ្យតួអង្គឯកប្រុសក្នុងរឿងមានឈ្មោះថា Pang Thakon ត្រូវចាប់បាត់ខ្លួន ហើយក៏គាប់ជួនប្រទេសកម្ពុជាក៏ផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីផងដែរ។ ហេតុផលនេះហើយ បានធ្វើឱ្យខាងផលិតកម្ម LD ខាតទុនចំណាយយ៉ាងច្រើនបំផុត។ មួយវិញទៀត ភាពយន្ដធំៗរបស់ផលិតកម្ម LD ក៏ត្រូវបានផ្អឹបចោល ខណៈដែលរោងភាពយន្ដនៅក្នុងស្រុកបានបិទទ្វារជាបណ្ដោះអាសន្ន។ លោក លីដា ក៏ធ្លាប់លើកឡើងដែរថា ភាពយន្ដ «ជញ្ជាំងក្រហម» គឺជាគម្រោងទី១របស់លោក ដើម្បីគ្រោងចេញទៅប្រកួតទៅផ្សារអន្ដរជាតិ ក៏ប៉ុន្ដែវាត្រូវបានបរាជ័យបាត់ទៅហើយ។

យ៉ាងណាមិញ រហូតមកទល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ គេទទួលបានដំណឹងមកថា លោក Paing Takhon ត្រូវបានតុលាមីយ៉ាន់ម៉ាដោះលែងឱ្យមានសេរីភាពបានត្រឡប់ទៅផ្ទះវិញហើយ។ ចំពោះដំណឹងនេះបានធ្វើឱ្យហ្វេនអ្នកគាំទ្ររបស់លោកសប្បាយចិត្តយ៉ាងខ្លាំង។ បើទោះបីជាមានដំណឹងល្អនេះក៏ដោយ ក៏ប៉ុន្ដែនៅមិនទាន់មានតម្រុយពីខាងផលិតកម្ម LD នៅឡើយទេ ដែលអាចបញ្ជាក់ថា នឹងដំណើរការថតភាពយន្ដខ្នាតធំខាងលើនេះឡើងវិញម្ដងទៀត។ បើតាមសម្ដីរបស់លោក លៀក លីដា ធ្លាប់បានឱ្យដឹងថា ផលិតកម្មប្រហែលជាគ្មានសំណាងបានបញ្ចប់វាទេ ព្រោះសន្តិសុខប្រទេសមីយ៉ាន់គឺជាកត្តាសំខាន់បំផុតនៃការថតភាពយន្ដនេះ។ យ៉ាងក៏ដោយ តារាស្រី ប៉ូគីមថេងសុធីតា ក៏បានបង្ហើបពីការរំពឹងទុករបស់ខ្លួនដែរថា ៖ «ក៏សង្ឃឹមថា project មួយហ្នឹង បានបញ្ចប់ក្នុងពេលឆាប់ៗនិងដូចគ្នា 🙏»។
ជាមួយគ្នានោះដែរ ហ្វេននៅតែរំពឹងថា ខាងផលិតកម្មអាចនឹងមានគម្រោងទី២សម្រាប់ថតភាពយន្ដខ្នាតធំមួយនេះ បើទោះជាត្រូវអូសបន្លាយពេលវេលាយូរទៀតក៏ដោយ។ ទោះជាភាពយន្ដខ្នាតធំ «ជញ្ជាំងក្រហម» មិនទាន់បានថតបញ្ចប់ក៏ពិតមែន ក៏ប៉ុន្ដែខាងផលិតកម្ម LD បានបញ្ចេញ Trailer ទី១នៅលើយូធូបរួចទៅហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ស្របគ្នានេះដែរ សព្វថ្ងៃនេះផលិតកម្ម LD ក៏កំពុងមមារញឹកយ៉ាងដុតដៃក្នុងថតភាពយន្ដខ្នាតធំមួយទៀតដែលមានចំណងជើងថា «១២ង» ជាភាពយន្ដកម្រិតស្ដង់ដាអន្តរជាតិ។ ភាពយន្តនេះក៏មានការចូលរួមសម្ដែងពីតារាស្រី ប៉ូគីមថេងសុធីតា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត ហើយខ្សែភាពយន្ដខ្នាធំមួយនេះ មិននៅមិនទាន់មានការបញ្ជាក់ច្បាស់ពីខ្ទង់ចំណាយទឹកប្រាក់ដើម្បីថត នឹងគ្រោងបញ្ចប់នៅពេលណានោះទេ៕

ទស្សនាវីដេអូ Trailer ភាពយន្ដ«ជញ្ជាំងក្រហម» ខាងក្រោមនេះ៖
សូមចុចអាន-អាជ្ញាធរមីយ៉ាន់ម៉ាដាច់ចិត្តដោះលែង Paing Takhon និងអ្នកសិល្បៈ៦នាក់ទៀត ចេញពីពន្ធនាគារ
សូមចុចអាន-Paing Takhon ជាអ្នកទោសនៅមីយ៉ាន់ម៉ា ប៉ុន្តែជាប់ឈ្មោះជាប្រុសស្អាតលេខ១លំដាប់ពិភពលោក!
សូមចុចអាន-ដោយសារមកទល់ពេលនេះគ្មានអ្នកឆ្ងល់ គ្មានភាពយន្ដខ្មែរនៅក្នុងរោងកុនសោះ ម្ចាស់ផលិតកម្ម LD និយាយបែបនេះ…
សូមចុចអាន-ស្ថាប័នTC Candler កំពុងទាមទារឱ្យមានការដោះលែងតារាប្រុសសង្ហា Paing Takhon
