ជា​ការ​ពិត​ណាស់​ការ​ប្រកួត​ Miss Universe លើក​ទី​៦៩​ នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​រក​ឃើញ​ម្ចាស់​ជយលាភី​ដែល​នឹង​ក្លាយ​ជា​អ្នក​គ្រង​តំណែង​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​​ឆ្នាំ​២០២០​ហើយ​គឺ​បវរកញ្ញា​ Mexico​ បើ​ក្រឡេក​មក​មើល​អ្នក​គាំទ្រ​កម្ពុជា​ដែល​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​ បេក្ខនារី​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​កញ្ញា​ រ៉េត​ សារីតា​ ថា​នឹង​អាច​ឈាន​ឆ្ពោះ​ទៅ​ដល់​ Top 21 មិន​បាន​បង្ហាញ​ពី​ការ​ខក​ចិត្ត​ ខក​បំណង​និង​ស្ដី​បន្ទោស​ចំពោះ​បេក្ខនារី​កម្ពុជា​នោះ​ទេ​ ថែម​ទាំង​ពោល​ពាក្យ​លើក​សរសើរ​និង​លើក​ទឹកចិត្ត​ចំពោះ​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​​រូប​នេះ​ទៀត​។​

ថ្វី​ត្បិត​តែ​ រ៉េត សារីតា មិន​អាច​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​អ្នក​គាំទ្រ​នៅ​តែ​ទទូច​ចង់​ឃើញ​ស្រីស្អាត​ស្រអែម​ស្រស់​រូប​នេះ​បន្ត​ភារកិច្ច​តំណាង​កម្ពុជា​ក្នុង​វេទិកា​ Miss International ​ជា​បន្ត​ទៀត​។​ ក្នុង​នេះ​ត្រយង​សូម​លើក​យក​នូវ​មតិ​យោបល់​ខ្លះ​​ៗ​ដែល​ជា​ការ​យល់​ឃើញ​របស់​អ្នក​គាំទ្រ​ (Fan) បាន​បញ្ចេញ​នៅ​បណ្ដាញ​សង្គម​។

១. សិល្បការិនី​ពហុជំនាញ​ (ខាត់​ សុឃីម)​៖ អ្នក​បាន​ធ្វើ​យ៉ាង​ល្អ​ហើយ​សម្រាប់​កម្ពុជា​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​និង​កិត្តិយស​ណាស់​ដែល​មាន​ស្ត្រី​ដូច​អ្នក​តំណាង​ប្រទេស​ខ្ញុំ​ ​សារីតា​ជា​បវរកញ្ញា​ម្នាក់​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ខ្ញុំ​ ​ប្រជាជន​ខ្ញុំ​ ដែល​បាន​ធ្វើ​អោយ​វិស័យ​បវរកញ្ញា​កម្ពុជា​កាន់​តែ​មាន​សន្ទុះ​គាំទ្រ​ឡើង​ទ្វេ​ដង​។​អរគុណ​ណាស់​សម្រាប់​ក្តី​ស្រឡាញ់​និង​តំណាង​ប្រទេស​របស់​យើង​លើ​ឆាក​ ​Miss Universe 2020​​មាន​អ្វី​ចង់​និយាយ​ទៅ​កាន់​សារីតា​ទេ​?​IM​ ​SO​ ​PROUD​ ​OF​ YOU​

២. Summer ៖ ជូន​ចំពោះ​សារីតា​​ ទោះ​បី​សារីតា​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ ​21​ ​នាក់​ចុង​ក្រោយ​ តែ​សារីតា​ជា​នារី​ម្នាក់​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ​1 ​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា​គ្រប់​គ្នា​ដោយ​ស្វ័យប្រវត្តិ​
Dear​ ​Sarita​:​ You​ ​may ​not​ ​be​ ​able​ ​to​ ​enter​ ​Top ​21​, ​but​ ​you​ ​are​ ​automatically ​enter​ Top ​1 ​in ​Cambodian’s​ heart​ ♥️ ​​#missuniverse2020​ ​#​missuniversecambodia​ ​#saritareth

https://www.facebook.com/daraousakphea/photos/a.580432858780272/1971646819658862/

៣. Page Royal Architect ៖ ​ទោះ​បី​មិន​បាន​ចូល​TOP​ក៏​សារីតា​ធ្វើ​បាន​ល្អ​ ​និង​ មាន​ការ​សសើរ​ពី​អន្តរជាតិ​និង​ឈាន​ចូល ​TOP​ក្នុង​ឱកាស​ក្រោយ​ទៀត​។​ ​យើង​នៅ​តែ​មាន​មោទកភាព​ដែល​សារី​បាន​តំណាង​កម្ពុជា​អស់​ពី​កំលាំងកាយ​ចិត្ត​ ​BE​ ​YOURSELF​ ​BE​ ​CONFIDENT​​

៤. TEn Zo ៖ ​ភាព​ជឿជាក់​ ​ភាព​ស្រស់ស្អាត​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ ​ចំណេះដឹង​ ​មាន​ទាំងអស់​ នៅ​តែ​មិន​ជាប់​ Miss universe ​ចង់​បាន​អី​ឱ្យ​ប្រាកដ​?​ ​ឬ​ត្រូវ​ឱ្យ​បវរកញ្ញា​ ​Perfect ​(​ ​ទាំង​ ​catwalk​ ​,​ ​beauty appearance​,​ ​Education​….​100%​)​ ​ទាំង​អស់​?​ ​Nobody’s​ ​perfect​​ #Sarita

៥. Bĭĭ Řŭm ៖ Cambodia មិន​បាន​ចូល​ Top ​ទេ​តែ​យ៉ាងណា​យើង​នៅ​តែ​ស្រលាញ់​និង​គាំទ្រ​អ្នក​ជានិច្ច​we​ ​are​ ​love​ ​you Sarita Reth 
៦. KimSrun SkyBoy ៖​ កុំ​ទៅ​ខ្វល់​ច្រើន​ ​sad​អី ​មែន​ផែនដី​រលាយ​ណា​ ​មាន​ឆ្នាំ​ក្រោយៗ​ទៀត​ ​សំខាន់​កា​ស្រលាញ់​មិន​ផ្លាស់​ប្ដូរ​ ​love sarita

៧. ​News​ ​of​ ​beauty​ ​pageant​ ​៖​អ្នក​ល្អ​ខ្លាំង​ណាស់​ ​អ្នក​ខិតខំ​អស់​ពី​សមត្ថភាព​ហើយ​ ពេលនេះ​អ្នក​បាន​បញ្ចប់​ភារកិច្ច​ហើយ​ ​ពួក​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក​ ​ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់​ ​សារីតា​

នេះ​គ្រាន់​តែ​មួយ​ភាគ​តូច​នៃ​​ពាក្យ​ពេចន៍​ ​អ្នក​គាំទ្រ​បាន​បង្ហោះ​និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​​ត្រយង​លើក​យក​បង្ហាញ​ដល់​មិត្ត​អ្នកអាន​តែប៉ុណ្ណោះ​ ព្រោះ​​នៅ​តាម​ផេក​ Beauty Pageant ​ធំ​ដែល​មាន​ Admin ជា​បងប្អូន​ខ្មែរ​និង Group Beauty Pageant ​កំពុង​តែ​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​​និង​កោតសរសើរ​ចំពោះ​សារីតា​ដែល​ធ្វើ​បាន​ល្អ​នៅ​​លើ​ឆាក​អន្តរជាតិ​ ​មិន​មាន​មតិ​ណា​មួយ​រិះគន់​ចំពោះ​កញ្ញា​នោះ​ឡើយ​​៕

Share.