ខ្សែការពារចំណូលថ្មីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Clyde O’Connell បានចាក់សាក់ជាអក្សរខ្មែរដោយមានន័យដូច្នេះថា៖«ខ្ញុំមានសំណាងណាស់ដែលមានម្ដាយស្រលាញ់កូន ជាងស្រលាញ់ខ្លួនឯង នោះហៅថាការស្រលាញ់ដោយគ្មានលក្ខខណ្ឌ»។

កីឡាករសញ្ជាតិអៀរឡង់ វ័យ២៣ឆ្នាំ កម្ពស់១.៨២ម៉ែត្ររូបនេះ បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាទើបតែបាន២១ថ្ងៃប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន១លើកឲ្យព្រះខ័នរាជស្វាយរៀង ក្នុងជំនួបឈ្នះគិរីវង់សុខសែនជ័យ ៣-១ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

Telegram-Troryorng
Share.