Friday, September 30 Login

ចាប់ពីពេលនេះតទៅ ការបិទខ្ទប់នៅតំបន់ក្រហមនឹងត្រូវបង្រួមមកគិតតាមខ្នងផ្ទះវិញខណៈ ដែលតំបន់លឿងទុំនៅក្នុងរាជធានីភ្នំពេញនឹងត្រូវប្រែជា តំបន់លឿង។

ការសម្រេចនេះបានធ្វើឡើងនៅ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈVideo Conference ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហម ដែលប្រព្រឹត្តទៅក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេងនៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១នេះ ។

ការសម្រេចដាក់តំបន់ក្រហមមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ត្រូវបានរដ្ឋ បាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “៕

Share.

Leave A Reply