លោក​ជំទាវ​ កែ សួនសុភី ស សុខា ប្រធាន​ក្លិប​បាល់ទាត់​វិសាខា សមាជិក​​លីគ​កំពូល​កម្ពុជា Metfone Cambodian League ទទួល​បាន​គ្រឿង​ឥស្សរិយយស “មុនីសារាភ័ណ្ឌ” ថ្នាក់ “មហាសេរីវឌ្ឍន៍” ពី​​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​នរោត្តម សីហនុ។ នេះ​បើ​តាម​ការ​​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ឯកឧត្តម លី ឡាយ ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​វិសាខា បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​ខេត្ត​សៀមរាប

ក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា បាន​​​គោរព​ជូនពរ​លោក​ជំទាវប្រធាន និងក្រុមគ្រួសារ​ ព្រម​ទាំង​បុត្រាបុត្រី​លោក​ជំទាវមាន​សុខភាពល្អ សំណាងល្អ និង​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។

កន្លង​មក​លោក​ជំទាវ​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​​នៅ​តាម​ទីតាំង​នានា​ដែល​ជួប​ការ​លំបាក​​ទូទាំង​ប្រទេស មាន​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ផង​ដែរ៕

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​វិសាខា បន្ត​នាំ​យក​អំណោយ​ចែកជូន​​ដល់​កងទ័ព

អត្ថបទពាក់ព័ន្ធ៖​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ប្រគេន​គ្រឿង​ឧបភោគ​បរិភោគ​​ជូនព្រះចៅ​អធិការ​វត្ត​កូនដំរី
អត្ថបទពាក់ព័ន្ធ៖ប្រធាន​ក្លិប​​វិសាខា​ ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​កងកម្លាំង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រយុទ្ធ​នឹង​កូវីដ-១៩

Share.