អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជម្រាប​ជា​ដំណឹង​ជូន​ដល់​សាធារណជន​ពាក់ព័ន្ធ​នឹង​ករណី​មាន​រូបភាព​អាសអាភាស​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​ជាបន្តបន្ទាប់​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០២១​ ដែល​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ជា​សាធារណៈ​ថា​ជា​រូបភាព​របស់​កញ្ញា​ មាន​ ពេជ្រ​រីតា​ដែល​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កញ្ញា​ ក៏​ដូច​ជា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​។​ រហូត​ដល់​មាន​ការ​ចាប់​ឃាត់​ខ្លួន​លោក​ ឃន ឈុនដារ៉ា​ជា​ថៅកែ​ KOI​ និង​ភរិយា​ឈ្មោះ​​ តាំង ​គីមហៀង ​ពី​បទ​ជួល​មនុស្ស​ប្រុស​-ស្រី​ពីរ​នាក់​ដែល​មាន​ភិនភាគ​ស្រដៀង​កញ្ញា​ មាន​ ពេជ្ររីតា​ និង​ឧកញ៉ា​ ហេង សៀ​ថត​ជា​វីដេអូ​ឃ្លីប។​

ក្រោយ​ចាប់​ខ្លួន​អ្នក​ជំនួញ​វ័យ​ក្មេង​និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​ ​១៥​ខែ ឧសភា​កន្លង​ទៅ​ កាល​ពី​ព្រឹក​មិញ​នេះ (ថ្ងៃ១៧​ខែ​ឧសភា​ ឆ្នាំ​២០២១ ) ​លោក​ ឃន​ ឈុន​ដារ៉ា​ទៅ​សាលា​ដំបូង​រាជធានី​ដើម្បី​បន្ដ​នីតិវិធី​ ក្រោយ​ចាប់​ខ្លួន​ពាក់ព័ន្ធ​ការ​ផ្ដើម​គំនិត​ប្រឌិត​រូបភាព​អាសអាភាស​ ដោយ​អនុវត្ត​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ការ​សាកសួរ​និង​ប្រមូល​ព័ត៌មាន​។​សូម​អាន​សេចក្ដី​ថ្លែងការណ៍​សាលាដំបូងរាជធានី​ភ្នំពេញ​ខាង​ក្រោម​នេះ​៖​

លោក ឃន​ ឈុន​ដារ៉ា​ក៏​បាន​ចេញ​លិខិត​បំភ្លឺ​​និង​សុំ​អភ័យទោស​ចំពោះ​ករណី​​ខាង​លើ​ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម​នេះ​៖​

Share.