កម្មវិធី​ប្រកួត​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក​ The Voice Kids Cambodia រដូវកាល​ទី​៣ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ផេក​​ផ្លូវ​ការ​របស់​ទូរទស្សន៍​រស្មី​ហង្សមាស​។

យោង​តាម​ការ​ប្រកាស​ពី​ផេក​ផ្លូវ​ការ​របស់​ទូរទស្សន៍​រស្មី​ហង្សមាស​ Rasmey Hang Meas បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ ថា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ​សម្រាប់​កុមារ​នឹង​ចាប់​ផ្ដើម​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​នេះ​តែម្ដង​។

ទេព ពិសិដ្ឋ (ម្ចាស់​ពាន​រដូវកាល​ទីពីរ​ The Voice Kids Cambodia) ពេជ្រ ថៃ (ម្ចាស់​ពាន​រដូវកាល​ទីមួយ The Voice Kids Cambodia)

ដោយ​សារ​តែ​បញ្ហា​កូវីដ​-១៩ ទើប​ធ្វើ​ឱ្យ​កម្មវិធី​សិល្បៈ​ និង​កម្មវិធី​ប្រកួត​ប្រជែង​ចម្រៀង​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ឬ​ក៏​ពន្យា​ពេល​ ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​-១៩​ នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ធ្វើ​ឱ្យ​កម្មវិធី​ផ្សេង​ៗ​មិន​ថា​តែ​ក្នុង​វិស័យ​សិល្បៈ សូម្បី​វិស័យ​ឯកជន​ និង​រដ្ឋ​ក៏​ចាប់​ផ្ដើម​បើក​ដំណើរ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ផង​ដែរ​។

ការ​ប្រកាស​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​សាធារណជន​ ព្រោះ​មាន​អ្នក​ចូល​ទៅ​ Comment សាកសួរ​ពី​ព័ត៌មាន​លម្អិត​ពិសេស​កាល​បរិច្ឆេទ​​នៃ​ការ​ប្រកួត​។

សម្រាប់​ប្អូន​ៗ​ដែល​ស្រលាញ់​សិល្បៈ​និង​ចង់​ក្លាយ​ជា​តារា​ចម្រៀង​អាជីព កុំភ្លេច​តាម​ដាន​ការ​ផ្សាយ​របស់​សារព័ត៌មាន​ត្រយង​ ឬ​ផេក​របស់​ទូរទស្សន៍​ហង្សមាស​ដើម្បី​ទទួល​បាន​កាល​បរិច្ឆេទ​ជាក់​លាក់​នាពេល​ខាង​មុខ​៕

ប្រភព៖ Rasmey Hang Meas

Telegram-Troryorng
Share.