គយ ហុងកុង ចាប់បានការដឹកឈើខុសច្បាប់ពីប្រទេសកម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ជាង១សែនដុល្លារ។ ករណីនេះ ក្រសួងកសិកម្ម បានធ្វើការអង្កេតស្រាវ​ជ្រាវ ដោយ​សហការជាមួយក្រសួង និងស្ថាប័ន ពាក់ព័ន្ធ នានាដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួល​ទោសតាមច្បាប់​ជាធរមានចំពោះករណី​នាំឈើខុសច្បាប់ចេញពីកម្ពុជា ដែលអា​ជ្ញាធរហុងកុង​ចាប់ឃាត់បាន។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រម៉ាញ់ និងនេសាទ ​បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញ​សារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង បានរឹប​អូសឈើ ដែលគេសង្ស័យថាមានចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការ​គំរាម​កំហែង​ ដែល​​មានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង ប្រហាក់ប្រហែល ១សែន៤ម៉ឺនដុល្លារ។​ ការចាប់ឃាត់ឈើនេះធ្វើឡើង នៅ​កន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់​ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាត ឱ្យ​ធ្វើការនាំចេញពីកម្ពុជាឡើយ​ (ឈើរត់ពន្ធ)​។

ព័ត៌មានបន្ថែមសូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុង ដូចខាងក្រោម៖

Share.