Netflix – មុន​ពេល​ក្លាយ​ជា​នប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelensky គឺ​ជា​តារា​សម្ដែង​​និង​តារា​កំប្លែង​ដ៏​ជោគជ័យ​មួយ​រូប​។ បច្ចុប្បន្ន​ Netflix បាន​ចាក់​ផ្សាយ​ភាពយន្ត​ភាគ​ជា​ស៊េរី​ដែល​ជួយ​ឱ្យ​បុរស​ជា​តារា​​រូប​នេះ​ក្លាយ​ជា​ប្រធានាធិបតី​​ «Servant of the People» សារ​ឡើង​វិញ​។

ភាពយន្ត​ដែល​ជួយ​លោក​ Zelensky បាន​ឈ្នះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ​ បរិយាយ​ពី​គ្រូនៅ​វិទ្យាល័យ​មួយ​រូប​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែន ក្រោយ​លោក​បាន​ថ្លែង​សុន្ទរកថា​និយាយ​ពី​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​រង្វង់​រដ្ឋាភិបាល​អ៊ុយក្រែន​។

ភាពយន្ត​នេះ​បាន​ផ្សាយ​បាន​កាល​ពី​ឆ្នាំ​២០១៥​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា​រឿង​នេះ​គឺ​ជា​រឿង​ដែល​ជួយ​ឱ្យ​លោក​បាន​ឈ្នះ​ឆ្នោត​​និង​ក្លាយ​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៩។

Netflix បង្ហោះ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា​ ភាពយន្ត​ «Servant of the People» នឹង​ត្រលប់​មក​បញ្ចាំង​ឡើង​វិញ​ឆ្លើយ​តប​ទៅ​តាម​ការ​សំណូមពរ​។ សព្វថ្ងៃ​ Zelensky កំពុង​តែ​ត្រូវ​បាន​ពិភពលោក​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយសារ​តែ​ស្មារតី​ការពារ​ជាតិ​ដោយ​មិន​ខ្លាច​ញញើត​ចំពោះ​ការ​រុករាន​ពី​ប្រទស​រុស្សី​៕

ប្រភព៖ CNN

Telegram-Troryorng
Share.