រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

អភិបាលខេត្តព្រៃវែងឯកឧត្តមជា សុមេធីតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបានបង្ហាញអំពីប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ នោះផងដែរ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង៥នាក់ថ្មីនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យពលរដ្ឋចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និង   សហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩និងត្រូវអនុវត្តតាមវិធាន ៣ការពារនិង ៣កុំ៕

Share.