យ៉ាងហោចណាស់មានអ្នកកើតជំងឺកូវីដ១៩ ចំនួន៣០នាក់បន្ថែមទៀតទើបត្រូវបានរកឃើញនៅក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួននៅថ្ងៃនេះ បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.