បើទោះបីជាបានបាត់បង់តំណែងពីក្រុមកំប្លែង CBS ហើយក៏ដោយ ក៏ប៉ុន្ដែអ្នកនាង ខ្ញុង មិនបានធ្វើឱ្យហ្វេនអ្នកគាំទ្រខកចិត្តនោះទេ គឺអ្នកនាងនៅតែបន្ដជាមួយអាជីពសិល្បៈចម្រៀង​ដោយមិនដកដៃឡើយ។ ថ្មីៗនេះ អ្នកនាង ខ្ញុង បានវិលមកចេញបទចម្រៀងថ្មីនៅផលិតកម្មថោន ដែលជាចម្រៀងត្រៀមសម្រាប់អបអរ និងរាំលេងកម្សាន្ដនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពាក់កណ្ដាលខែ មេសា ខាងមុខនេះ។

បទថ្មីនេះមានចំណងជើងថា «ប្ដីយកមកធ្វើអី» បកស្រាយដោយអ្នកនាង ខ្ញុង នៅក្នុងផលិតកម្មថោន ដែលជាស្នាដៃនិពន្ធដោយលោក យឹម ជឹមហ៊ុយ ។ ដោយសារសំឡេងរបស់អ្នកនាង ខ្ញុង មានភាពកំប្លុកកំប្លែង ទើបបានជាស៊ីជាមួយចង្វាក់ភ្លេងបែបរន្ថើន ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ចង់រាំលេងសប្បាយគ្រប់គ្នា។

បើតាមស្ដាប់ អត្ថន័យរបស់បទចម្រៀងមួយនេះបានរៀបរាប់ពីសាច់រឿងឱ្យដឹងថា នារីទើបធំពេញក្រមុំម្នាក់សែនឆ្ងល់ពីរឿងចង់បានប្ដី មិនដឹងថាគេយកមកធ្វើអ្វីនោះទេ? អ្នកណាៗក៏ចង់បានប្ដី ឱ្យតែធំមិនទាន់ទេ គឺជ្រើមជ្រួលតែម្ដង។ ចុះ «ប្ដីយកមកធ្វើអី?» សំណួរមួយនេះ ក៏បានរំលេងចេញជាបទចម្រៀងដ៏ទាក់ចិត្តមួយបទ។ ទោះជាយ៉ាង​ណា​ គេរំពឹងថា បទចម្រៀងរបស់អ្នកនាង ខ្ញុង មួយបទនេះនិងទទួលបានការគាំទ្រច្រើន ហើយពេញនិយមចាក់រាំកម្សាន្ដនៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។​

យ៉ាងណាមិញ អ្នកនាង ខ្ញុង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានត្រយងថា ការដែលអ្នកនាងច្រៀងនៅក្នុងផលិតកម្មថោន គឺមិនមានកុងត្រាជាអ្នកចម្រៀងនេះទេ ក៏ប៉ុន្ដែអ្នកនាងទទួលច្រៀងតែនៅពេលមានបទបោះឱ្យ។ ជាមួយគ្នានោះ គេក៏កត់សម្គាល់ថា ទីផ្សារចម្រៀងរបស់តារាស្រីរូបនេះនៅតែមាននៅតែកក្រើកដូចដើម ហើយពិសេសចំពេលដែលរដូវរៀបមង្គលការបើកវិញផងនោះ អ្នកនាងក៏កាន់តែមានទីផ្សារច្រៀងកាត់សក់ថែមទៀត។

តោះ! កុំឱ្យខាតពេលយូរ មកស្ដាប់កម្សាន្ដបទថ្មីរបស់អ្នកនាង ខ្ញុង មានចំណងជើងថា «ប្ដីយកមកធ្វើអី»៖

សូមចុចអាន-ស្រីពីន ចូលមកជំនួសតំណែង ខ្ញុង ក្នុងកម្មវិធីកំប្លែង «២គ្រួសារ»

សូមចុចអាន-ខ្ញុង បោះពាក្យសម្ដី៖ «អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច »

សូមចុចអាន-ខ្ញុង ខ្លាចហើយនិងអរគុណអ្នកសិល្បៈមួយចំនួន ធ្វើឱ្យស្គាល់ពីវប្បធម៌ក្ដិចត្រួយ

សូមចុចអាន-ខ្ញុង ​ប្រកាស​មាន​ទីផ្សារ​កក្រើក​​ខ្លាំង​ ​ពេល​​បើក​​ប្រទេស​​ឱ្យ​​មាន​រៀបចំ​មង្គលការ​ឡើងវិញ​

Telegram-Troryorng
Share.