អាមេរិក​ – តារា​សម្ដែង​ហូលីវូដ​នាង​ Mila Kunis ដែល​ជា​ជនជាតិ​អ៊ុយ​ក្រែន​ និង​ស្វាមី​​ Ashton Kutcher បានប្រកាសបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានដុល្លារជួយដល់ប្រជាជនភៀសខ្លួនចេញពីអ៊ុយក្រែន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​បាន​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ជួយ​ដល់​ជនភៀស​ខ្លួន​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​៣០​លាន​ដុល្លារ​ យ៉ាង​ណា​មិញ​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​ទទួល​បាន​ជំនួយ​លើស​ពី ​៣០​លាន​ដុល្លារ​ដែល​បាន​ដាក់​គោល​ដៅ​​កំណត់​ហើយ​។

សូម​ចុច​អាន​ – តារា​សម្ដែង​ Mila​ Kunis​ និង​ Ashton​ Kutcher​ ដាក់​គោល​ដៅ​​ស្វែង​រក​ជំនួយ​ ៣០​លាន​ដុល្លារសម្រាប់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​

ឈាន​មក​ដល់​ថ្ងៃ​ទី​១៨​ ខែមីនា ​ម្សិលមិញ​នេះ​សារព័ត៌មាន​ US Weekly បាន​ចេញ​ផ្សាយ​ថា​ Ashton Kutcher និង​ភរិយា​ Mila Kunis បាន​ចេញ​មក​ថ្លែង​អំណរ​គុណ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ព្រោះ​តែ​អ្នក​ទាំង​អស់​នោះ​បាន​ជួយ​ឱ្យ​មូល​និធិ​មនុស្ស​ធម៌ ​ជួយ​សង្គ្រោះ​ជនភៀស​ខ្លួន​ដែល​រត់​គេច​ពី​ការ​ឈ្លានពាន​​និង​រុករាន​ចូល​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កង​ទ័ព​រុស្សី​ រហូត​បាន​ចំនួន​លើ​សពី​៣០​លាន​ដុល្លារ​​បាន​កំណត់​គោលដៅ​ទៅទៀត​។

គូស្នេហ៍​មួយ​គូ​នេះ​បាន​ប្រកាស​នៅ​ IG របស់​ខ្លួន​ថា​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នោះ​គឺ​បាន​ការ​បរិចា្ចគ​ពី​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ (៦៥០០នាក់)។ អ្នក​ទាំង​ពីរ​ក៏​ឆ្លៀត​ឱកាស​ថ្លែង​អំណរគុណ​ដែល​ជួយ​ឱ្យ​ការ​តាំង​ចិត្ត​របស់​គេ​ឆាប់​បាន​សម្រេច​និង​ដល់​គោល​ដៅ​៕

ប្រភព៖ weekly

Telegram-Troryorng
Share.