កាល​ពី​ម៉ោង​៣​ ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ២០២១ ​នេះ អ្នក​គ្រូ​ ឱម​ យុវណ្ណា​ហៅ​អ្នក​គ្រូ​ស្រី​ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​។​

រូបភាព​ដោយ​៖ Amazing Cambodia

​អ្នក​គ្រូ​ឱម​ ​យុវណ្ណា​ ​គឺ​ជា​​អតីត​គ្រូ​បង្រៀន​របាំ​បុរាណ​ ​(​ឯកទេស​ ​នាង​)​ ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​។​ ​ថ្មី​ៗ​នេះ ​អ្នកគ្រូ​គឺ​ជា​សមាជិកា​មួយ​រូប​ដ៏​សកម្ម​ ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ការងារ​ស្រាវជ្រាវ​ឯកសារ​របាំ​បុរាណ​ ដើម្បី​ចងក្រង​ឯកសារ​ជា​មូលដ្ឋាន​ ​នៃ​របាំ​បុរាណ​ខ្មែរ​ ​សម្រាប់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​បាន​សិក្សា​និង​ស្វែង​យល់​។ ​​ដំណឹង​នៃ​មរណភាព​របស់​អ្នកគ្រូ​ ​គឺ​ជា​ការ​បាត់បង់​ធនធាន​ឆ្នើម​ ​និង​សំខាន់​របស់​កម្ពុជា​ នៅ​ក្នុង​វិស័យ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​របស់​យើង​។

សារព័ត៌មាន​ត្រយង​សូម​បួង​សួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​គ្រូ​ ឱម យុវណ្ណា​ឬ​អ្នក​គ្រូ​ស្រី​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Share.