Miss Grand Cambodia 2021 គឺកញ្ញា ប៉ូ គីមថេងសុតធីតា នៅថ្ងៃម្សិលមិញនេះ ហាក់ដូចមិនស្រណុកនៅក្នុងចិត្ត បើមិនបានប្រាប់ទៅកាន់មហាជនអ្នកគាំទ្រនោះទេ នាងមានអារម្មណ៍ដូចជាព្រួយបារម្ភខ្លាចខ្លួននាងមិនមានសុវត្ថិភាពក្នុងការនិយាយ។

ទើបនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ កញ្ញាចេញមកបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអះអាងថា មានអ្នកចូលមកបំផ្លាញទ្រព្យសម្បត្តិរបស់កញ្ញានៅក្នុងដីសម្បែងគ្រួសារខ្លួន ដោយអាងឈ្មោះរបស់ប៉ូលិសខណ្ឌជាខ្នង ទាំងដែលគ្មានដីកាច្បាស់លាស់។

ផ្អែកលើសំណេររបស់កញ្ញា ប៉ូ គីមថេងសុតធីតា បានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា ៖ «ខ្ញុំសាងសង់លើដីរបស់ខ្ញុំ តើខ្ញុំខុសត្រង់ណា ? យកឈ្មោះជាប៉ូលីសខណ្ឌមកបំផ្លាញទ្រព្យសម្បិត្តិរបស់ខ្ញុំដែលខ្ញុំសាងសង់ ? ដើមឈើខ្ញុំដាំក្នុងដីខ្ញុំក៏បំផ្លាញ់ ដើមតូចៗ កាប់ឡើងដាច់ជា២ ដើមធំៗ យកគ្នាមកគាស់រំលើង ឡើងខ្ទេច របងទ្វាក៏លើកទៅខ្ទេច នេះគេហៅថាបំផ្លាញទ្រព្យសម្បិត្តិប្រជាជន មករឹបអូសទាំងគ្មានដីការច្បាស់លាស់ មកបែបលឹបលរដូចជាចោរ មិកមិនធ្វើសកម្មភាពពេលគ្រួសារខ្ញុំនៅ »។ កញ្ញាបានសង្កត់ធ្ងន់ថា សំនួរសួរថាកំហុសកញ្ញាត្រង់ណាដែលសាងសង់លើដីខ្លួនឯងសោះហ្នឹង ?ស្អែកនេះកញ្ញានិងដាក់ពាក្យបណ្តឹងហើយ ពោលគឺថ្ងៃហ្នឹង។ កញ្ញាថា « ដែលខ្ញុំផុសនេះគឺចង់ឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីពីសុវត្តិភាពរបស់ខ្ញុំផង 🙏 រូបភាពក៏មាន វីដេអូក៏មាន បងប្អូនក្នុងសមាគមន៍ក៏ជាសាក្សីគ្រប់គ្នា 🙏 ខ្ញុំជាពលរដ្ធដែលរស់នៅស្រប់ច្បាប់ ខ្ញុំក៏ត្រូវមានយុត្តិធម៌សម្រាប់ខ្លួនខ្ញុំដែរ 🙏»។

ក្រោយការបង្ហោះភ្លាមៗ ហ្វេនអ្នកគាំទ្រតារាស្រីរូបនេះ ក៏មានការព្រួយបារម្ភពីកញ្ញា និងបានដេញសួរនាំដើមហេតុពីកញ្ញាផងដែរ។ នោះក៏ព្រោះតែ គេកម្រឃើញបវរកញ្ញារូបនេះ បញ្ចេញអារម្មណ៍មួរម៉ៅ ឬបញ្ហាអ្វីនៅលើហ្វេសប៊ុកខ្លាំងណាស់ ក្រៅពីការបង្ហោះពីសកម្មភាពការងារសិល្បៈប្រចាំថ្ងៃ។

យ៉ាងណាមិញ កញ្ញា ប៉ូ គីមថេងសុតធីតា ក៏បានបញ្ជាក់បន្ថែមនៅលើ Comment បន្ថែមទៀតថា ៖ «គ្រប់គ្នាក៏ដឹង ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍តាម social media ទេ ខ្ញុំគ្រាន់តែចង់អោយគ្រប់គ្នាជួយធ្វើជាសាក្សីសុវត្ថិភាពរបស់ខ្ញុំផង ព្រោះមិនដឹងថាមានរឿងអ្វីបន្តរទៀតទេ បន្ទាប់ពីដាក់ពាក្យបណ្តឹងហើយ 🙏»។

តាំងពីបានឃើញការបង្ហោះរបស់កញ្ញា ប៉ូ គីមថេងសុតធីតា រហូតមកទល់ព្រឹកនេះ សារព័ត៌មានត្រយងបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមឱ្យកាន់តែច្បាស់ទៀតពីកញ្ញា តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ សារព័ត៌មានត្រយង នឹងជម្រាបជូនដំណឹងបន្ថែមទៀតទៅហ្វេនអ្នកគាំទ្ររបស់កញ្ញា ប៉ូ គីមថេងសុតធីតា នៅពេលបានការឆ្លើយតបពីកញ្ញា៕

សំណេរនៅលើហ្វេសប៊ុក ប៉ូ គីមថេងសុតធីតា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

សូមទស្សនា Big News៖

Telegram-Troryorng
Share.