គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ដំណើរ​ការ​ប្រកួត​ចំនួន​១២​ប្រកួត​មក​ហើយ ក្នុង​សប្ដាហ៍​ទី៣ ខណៈ​ក្រុម​សមាជិក​ទាំង​៨ បាន​ទាត់​បាល់​បញ្ជូល​ទី​គូ​ប្រកួត​​សរុប​ចំនួន​៤០គ្រាប់ ដោយ​ថ្វី​ជើង​កីឡាករ​៣០នាក់ ក្នុង​នោះ​កីឡាករ​២រូប​បាន​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​ដោយ​អចេតនា​ (Own Goal)។

កីឡាករ ទូច ម៉ាណាន់ (លេខ៤) របស់​គីរីវង់ និង​ ណារ៉ុង កក្កដា (លេខ១១) របស់ Tiffy Army FC

កីឡាករ​ដែល Own Goal ចំនួន២​រូប​មាន​ ណារ៉ុង កក្កដា របស់​ក្រុម Tiffy Army FC ពេល​ក្រុម​ខ្លួន​ចាញ់​ណាហ្គាវើល ១ទល់០ លើ​ទីលាន​កីឡដ្ឋាន​ ខ.ភ.ម របស់​ខ្លួន​ក្នុង​សប្ដាហ៍​ទី៣ ហើយ​ដូច​គ្នា​នេះ​ដែរ​គឺ​កីឡាករ ទូច ម៉ាណាន់ របស់​ក្រុម​គីរីវង់សុខសែនជ័យ បាន​ធ្វើ​ឱ្យ Own Goal ១គ្រាប់ ពេល​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា ក្នុង​លទ្ធផល​សរុប​៥ទល់០។

ក្នុង​ចំណោម​កីឡាករ​ដែល​ទាត់​បាល់​បញ្ជូល​ទី​ទាំង​៣០​មាន​​៨នាក់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ៖
-Marcus Haber ជនជាតិ​កាណាដា របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​៤គ្រាប់
-ម៉ាត់ ណូរ៉ុន ជនជាតិ​ខ្មែរ របស់​បឹងកេត រក​បាន​​២គ្រាប់
-អ៊ីម សំអូន ជនជាតិ​ខ្មែរ របស់​គីរីវង់សុខសែនជ័យ រក​បាន​២គ្រាប់
-សារ៉េត គ្រីយ៉ា ជនជាតិ​ខ្មែរ របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​២គ្រាប់
-Lee Jae Gun ជនជាតិ​កូរ៉េខាងត្បូង របស់​វិសាខា រក​បាន​២គ្រាប់
-Jozsef Keaveny ជនជាតិ​អៀកឡង់ របស់​អង្គរថាយហ្គឺរ រក​បាន២គ្រាប់
-សុវណ្ណ ដូណា ជនជាតិ​ខ្មែរ របស់​អង្គរថាយហ្គឺរ រក​បាន​២គ្រាប់
-Fareed Sadat ជនជាតិ​អាហ្វហ្គានីស្ថាន របស់​ភ្នំពេញក្រោន រក​បាន​២គ្រាប់

Telegram-Troryorng
Share.