កម្មករ២០នាក់នៃរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា )នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ចំនួន២០នាក់ហើយ។

ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មកររាប់រយនាក់ ដើម្បីធ្វើតេស្តរកមេរោគ កូវីដ១៩ ផងដែរ។

នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១នេះដែរ ក្រុមការងារ នឹងបន្តពិនិត្យសំណាកកម្មករ កម្មការិនី ជាបន្តទៀតរួមទាំងស្រាវជ្រាវរកប្រភពនៃការឆ្លងកូវីដ១៩នៅរោងចក្រនេះផងដែរ។

ជាការកត់សំគាល់ស្របពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅ   តាមណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ កណ្តាល តាកែវនិងកំពង់ស្ពឺជាដើមនោះ នៅខេត្តកំពង់ឆ្នាំង ពុំធ្លាប់មានការឆ្លងក្នុងចំណោមកម្មកររោងចក្រនោះឡើយ៕

Share.