នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ក្លិប​កីឡាបាល់ទាត់ខេត្តព្រៃវែង សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​អ្នកចាំទី​ជនជាតិ​ថៃ នៅ​ពាក់កណ្ដាល​ទី។

បើ​តាម​ការ​បញ្ជាក់​​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​ថា៖«ពួក​យើង​បាន​សម្រេច​ចិត្ដចែក​ផ្លូវ​ក្រោយ​យល់​ព្រម​ពី​ភាគី​ទាំង​សង​ខាង​ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ជា​មួយ​លោកគ្រូ Arthit Thanusorn គ្រូ​បង្វឹក​អ្នកចាំទី ដោយ​លោក​គ្រូមានភារកិច្ចចាំបាច់ផ្ទាល់ខ្លួនត្រូវត្រឡប់ទៅប្រទេសថៃវិញ»។

យ៉ាងណាក្តី​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រៃវែង មួយ​នេះ​នៅ​មិន​ទាន់​បង្ហាញ​សមាសភាព​គ្រូ​បង្វឹក​ថ្មី​នៅ​ឡើយ​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Thongchai Rungreangles ជា​គ្រូ​បង្គោល។

ការ​ចាកចេញ​របស់​គ្រូ​បង្វឹក​អ្នកចាំទី​ខាង​លើ​ក្រោយ​បាន​ជួយ​ក្រុម​រក​បាន​ជ័យជម្នះ​១លើក ស្មើ​គ្នា​១លើក និង​បរាជ័យ​១លើក។ ប្រកួត​ចុងក្រោយ​ ក្រុម​នេះ​យក​ឈ្នះ​លើ​ក្រុម Soltilo Angkor FC ដោយ​លទ្ធផល​៦ទល់០ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន៕

Share.