ក្នុងខែ មីនា នេះកញ្ញា ប៉ូ គីមថេងសុតធីតា ដូចជាជួបវបញ្ហាផ្ទួនៗតែម្ដង ដែលកាលពីថ្ងៃម្សិលនេះ កញ្ញាបានឱ្យដឹងថា មានបញ្ហាគ្រួសារដោយមានអ្នកមកបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយថ្មីៗនេះទៀតសោត កញ្ញាថា មាននារីម្នាក់បើករថយន្ដមកបុកពីក្រោយ រថយន្ដរបស់កញ្ញាហើយរត់គេចបាត់មិនទទួលខុសត្រូវ។ ដំណឹងនេះពិតជាធ្វើឱ្យហ្វេនអ្នកគាំទ្រកញ្ញាមួយចំនួនបានគិតថា ប្រហែលជាឡាក់ឆុងហើយមើលទៅ?​

តាមរយៈសំណេររបស់កញ្ញា ប៉ូ គីមថេងសុតធីតា បានរៀបរាប់នៅលើហ្វេសប៊ុកថា «2AF ភ្នំពេញ 5008 ឡាន Prius ពណ៍សរ អ្នករកឡាននិងឃើញ ជួយប្រាប់ខ្ញុំផងបុកឡានខ្ញុំហើយរត់ អ្នកបើកជាមនុស្សស្រី ហៅចុះ​មក​សម្រួល​មិនខ្ចីចុះ ជាន់ឡានទៅបាត់ស្រមោលតែម្តង គោះទ្វា មិនបើក lock ហើយ ជាន់ឡានសឹងតែប៉ះខ្ញុំទៀត»។

បើតាមប្រភពបង្ហាញនៅក្នុង Comment បានបង្ហើបពីអត្តសញ្ញាណរបស់រថយន្តព្រូសនោះឱ្យដឹងថា ជារថយន្ដព្រូសដែលធ្លាប់បានបះគ្នាជាមួយនឹងរ៉ឺម៉កដឹងអង្ករបណ្តាលឱ្យរងការខូចខាតបន្តិចបន្តួចនៅតាមបណ្ដោយផ្លូវវេងស្រេង ដែលហេតុការណ៍នោះកើតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី០២ខ ណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ យ៉ាងណាមិញ កញ្ញា ប៉ូ គីមថេងសុតធីតា បានឆ្លើយតបថា គឺជារថយន្ដហ្នឹងហើយ ក៏ប៉ុន្ដែមិនដឹងម្ចាស់នៅទីណា ព្រោះម្ចាស់បានជាន់លឿនឡានរត់គេចបាត់ហើយ។

ជាមួយគ្នានោះដែរ ហ្វេនរបស់កញ្ញា ប៉ូ គីមថេងសុតធីតា បានប្រាប់ឱ្យកញ្ញាប្ដឹងទៅប៉ូលិស និងសហការជាមួយក្រសួងសាធារណៈការដើម្បីឆែករកម្ចាស់រយន្តព្រូសឱ្យឃើញពីអត្តសញ្ញាណ៕

Telegram-Troryorng
Share.