តារា​ចម្រៀង​វ័យ​ក្មេង​ពូកែ​ខ្យូត​កញ្ញា​ សេន យូរី ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ ដែល​បទ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ព្រោះ​ទាំង​ចង្វាក់​រាំ​និង​ការ​តុបតែង​ខ្លួន​ចាត់​ទុក​ថា​ប្លែកព្រោះ​​ប្រើប្រាស់​សារ៉ុង​យក​មក​ស្លៀក​រាំ ​ជា​ពិសេស​​បទ​ភ្លេង​និង​ក្បាច់រាំ​ក៏​ទាក់ទាញ​មិន​ធម្មតា​ដែរ​។

នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​ទេ​ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ខាល​ ចត្វាស័ក​នឹង​ចូល​មក​ដល់​ហើយ​ដូច្នេះ​ផលិតកម្ម​នានា​​​ និង​តារា​ចម្រៀង​ជា​ច្រើន​រូប​បាន​បញ្ចេញ​វីដេអូ​ខ្លី វីដេអូ​រាំ​ ដើម្បី​ប្រូម៉ូត​បទ​ចម្រៀង​សម្រាប់​​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​​រៀង​ៗ​ខ្លួន​យ៉ាង​គគ្រឹក​គ្រេង​លើ​បណ្ដាញ​សង្គម​។

បទ​ចម្រៀង​កន្ត្រាក់​អារម្មណ៍​និង​ចង្វាក់​រាំ​សប្បាយ​ៗ​របស់​កញ្ញា​​ យូរី តែង​តែ​ត្រូវបាន​អ្នក​គាំទ្រ​ទស្សនានិង​យក​ទៅ​រាំ​តាម​ជា​និច្ច​ យ៉ាង​ណា​មិញ​តារា​ចម្រៀង​រូប​ស្រស់​ម្នាក់​នេះ​បាន​បញ្ចេញ​វីដេអូ​ Dance Version លក្ខណៈ​ជនបទ​បទ​ រាំតោង ​នៅ​លើ​ផេក​របស់​ខ្លួន​ ហើយ​ទទួល​បាន​ការ​សាទរ​ច្រើន​ពី​ហ្វេន​ៗ​របស់​កញ្ញា​។​

បទ​ចម្រៀង​ «រាំតោង» របស់​ យូរី (Yuri) ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​ ម្សិលមិញ​នេះ​ ពិត​ជា​បាន​ទទួល​ការ​សាទរ​ច្រើន​យ៉ាង​ពិត​ប្រាកដ​មែន​ បើ​សង្កេត​នៅ​លើ​ផេក​ផ្ទាល់​ខ្លួន​របស់​កញ្ញា​​គិត​ត្រឹម​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២២ មាន​ចំនួន​ Like ២៤K , View ចំនួន​ជាង​១៧០K និង​ Comments ​សរសើរ​​បទ​កញ្ញា​ជិត​៣០០ឯណោះ​៕

ប្រភព៖ Yuri Zen សេន យូរី 

Telegram-Troryorng

Share.