ការយកចិត្តទុកដាក់ថែទាំសុខភាពពីជំងឺកូវីដ-១៩ គឺជារឿងសំខាន់ណាស់ ដែលគ្រប់គ្នាមិនគួរមើលរំលង ឬធ្វេសប្រហែសមួយពេលឡើយ។ ក្នុងកាលៈទេសៈនេះ ការចូលរួមប្រុងប្រយ័ត្នខ្ពស់ គឺជាអ្វីដែលគ្រប់គ្នាគួរប្រត្តិបត្តិឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ។

ការរួមគ្នារក្សាអនាម័យតាមវិធីសាស្ត្រងាយៗដូចជាវិធានការ ៣កុំ ៣ការពារ ដែលអាចបញ្ចៀសលោកអ្នកពីការឆ្លងមេរោគបាន។ ក្នុងនោះផងដែរការលាងដៃឱ្យបានស្អាតជាមួយសាប៊ូ ឬ អាកុល ជាឥរិយាបទចំបងមួយក្នុងការរក្សាអនាម័យខ្លួនឯងណែនាំដោយអង្គការសុខភាពពិភពលោក។ មួយវិញទៀតគឺការពាក់ម៉ាសគ្រប់ពេលវេលា ជាការការពារមាត់ និងច្រមុះពីការប៉ះពាល់ទៅនឹងផ្ទៃខាងក្រៅរាល់ពេលដែលអ្នកចេញពីផ្ទះ។ ការពាក់ម៉ាសក៏បានកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ និងច្រមុះបានផងដែរ។

ជាមួយគ្នានេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានចូលរួមជាគំនិតបំផុសបំផុលចំពោះការការពារសុខភាពជំងឺកូវីដ-១៩ ដោយផ្ញើសាររម្លឹកមហាជនតាមរយៈឈុតច្នៃប្រតិដ្ឋថ្មី ពីមកុដ«ស៊ីរ៉ាំង» និងឈុតរ៉ូបធ្វើពី «ម៉ាស»។ ជាមួយគំនិតដ៏ថ្មីសន្លាងនេះ នរណាៗក៏ពោលសរសើរពីតារាស្រីហ្វេហ្សិនសម្បូរគំនិតក្នុងការបំបែក Concept មួយរូបនេះណាស់ គឺបើថាមិនប្លែកមិនមែនអ្នកនាង គង់ ចាន់ស្រីមុំ ទេ។

អ្នកនាង គង់ ចាន់ស្រីមុំ បានឱ្យដឹងថា ៖ «ចង់កូវីត​ version អីក៏ចូលមិនចុះដែរចា៎​ 💉💉💉🦠🦠» ។ យ៉ាងណាមិញ មួយឈុតនេះគឺមានការជួយជ្រោមជ្រែងច្នៃប្រតិដ្ឋដោយ kolabrosana ។ ចង់ដឹងថាស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖ គង់ ចាន់ស្រីមុំ

Telegram-Troryorng
Share.