មហាជន​ពិត​ជា​ភ្ញាក់​មិន​តិច​នោះ​ទេ​ នៅ​ពេល​បាន​ឃើញ​រូប​ភាព​បែក​ធ្លាយ​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​លោក​ ឌួង ឆាយ​និង​នារី​ក្មេង​ខ្ចី​ម្នាក់​ថែម​ទាំង​ស្រស់​ស្អាត​ឈ្មោះ​ ហ៊ ម៉ីលិ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​នេះ​។

បន្ទាប់​ពី​​ទំនាស់​រវាង​លោក ឌួង ឆាយ និង​អតីត​ភរិយា​ នាង​ ដេត ម៉ាលីណា ហាក់​ស្ងប់ស្ងាត់​មិន​មាន​បន្ត​ភាគ​លើ​បណ្ដាញ​សង្គម​ទៀត​នោះ​ ស្រាប់​តែ​បែក​ធ្លាយ​ដំណឹង​នៃ​ពិធី​ភ្ជាប់​អតីត​ឧកញ៉ារូប​នេះ​ជាមួយ​នឹង​អនាគត​ភរិយា​ដែល​ជា​នារី​វ័យ​ក្មេង​និង​ស្រស់​សោភា​មួយ​រូប​ថែម​ទៀត​ផង​។

តាម​រយៈ​រូបភាព​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ភាគី​គ្រួសារ​លោក​ ឌួង​ ឆាយ និង​គ្រួសារ​​កញ្ញា ហ៊ ម៉ីលិ កំពុង​អង្គុយ​ជួប​ជុំ​គ្នា​ក្នុង​ពិធី​ពិសាស្លាដក់ ​និង​ កន្សែង​ (ពិធី​ភ្ជាប់​ពាក្យ) តាម​ប្រពៃណីខ្មែរ​ ចំនួន​២​សន្លឹក​បាន​បង្ហោះ​​ចែក​ចាយ​​លើ​បណ្ដាញ​សង្គម​។

អ្នក​គាំទ្រ​ដែល​ស្រលាញ់​និង​ចូលចិត្ត​លោក ឌួង ឆាយ​ ពិសេស​ចង់​ឃើញ​លោក​ចាកចេញ​ពី​អតីតកាល​ដ៏​សែន​ឈឺចាប់​ហើយ​កសាង​ជីវិត​ថ្មី និង​គ្រួសារ​ថ្មី​នោះ​ បាន​ចូលមក​អបអរសាទរ​និង​សម្ដែង​ក្ដី​រំភើប​រីករាយ​ជាមួយ​នឹង​អនាគត​ស្វាមី​ភរិយា​នា​ពេល​អនាគត​មួយ​គូ​នេះ​ ដោយ​ជូន​ពរ​ឱ្យ​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង​ មាន​សេចក្ដី​សុខ​និង​សុ​ភ​មង្គល​ក្នុង​គ្រួសារ​​៕

សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖​

Telegram-Troryorng
Share.