មិនមែននៅស្រុកគេទេ គឺនៅខ្មែរយើងហ្នឹងទេ! បុរសម្នាក់ បានប្រលែងលេងជាមួយពស់វែង ហើយហ៊ានប៊ឺតមាត់ពស់វែក ដោយមិនខ្លាចពស់ចឹកស្លាប់នោះទេ។

យោងតាមវីដេអូ ដែលមានរយៈពេលជិត២០នាទី ដែលបង្ហោះដោយគណនីឈ្មោះ Family Poipet គេឃើញបុរសម្នាក់ក្លាហានខ្លាំងណាស់ ដោយប្រលែងលេងជាមួយពស់វែក ចាប់លេង ដោយមិនខ្លាចញញើតនោះទេ។ ទន្ទឹមនឹងនេះ បុរសម្នាក់នេះ ហ៊ានប៊ឺតមាត់ពស់ថែមទៀត ដែលធ្វើឲ្យមហាជន មានការព្រឺព្រួច ហើយបាននិយាយថា “បុរសនេះមិនខ្លាចស្លាប់ ហ៊ានប្រលែងលេងជាមួយពស់វែក”។

យ៉ាងណាមិញ គេមិនបានស្គាល់អត្តសញ្ញាណបុរសនេះ នៅទីណា ហើយវីដេអូនេះថតនៅវេលានោះទេ គ្រាន់តែដឹងថា ទំនងជានៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមចោទសួរថា តើលទ្ធផលចុងក្រោយ តើបុរសនេះ ទៅជាយ៉ាងណាក៏មិនដឹងដែរ?

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ Family Poipet

Share.