លោក​ ប្រាក់​ ផាន​ ត្រូវ​ជា​ឪពុក​និង​កូន​ស្រី​ ប្រាក់​ ស៊ីណា​ ​ក្រោយ​ទទួល​រង​បណ្ដឹង​និង​ឈាន​ដល់​ឡើង​តុលាការ​ ​ពី​ស្ត្រី​ជា​ប្រពន្ធ​ដើម​និង​ម្ចាស់​បំណុល​​​ហើយ​នោះ​ ក៏​​ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នូវ​ទ្រព្យ​សម្បត្តិ​នានា​​មាន​តម្លៃ​សរុប​ប្រមាណ​ជា​ ៤​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​និង​បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​​ ​​នៅ​ចំណុច​ផ្ទះ​វីឡា​ ២កន្លែង​ក្នុង ​ភូមិ​គោក​ចំបក់​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ​ដែល​ក្រោយ​មក​ត្រូវ​គេ​ដឹង​ថា​ស្រី​ក្មេង​រូប​នោះ​​គឺ​ជា​ប្រពន្ធ​ចុង​របស់​ឧកញ៉ា​ ឌួង ​ងៀប​។

សូម​ចុច​ត្រង់​នេះ​៖ ជំទាវជាភរិយា ឌួង ងៀប ទម្លាយអាថ៍កំបាំងគ្រួសារ និងល្បិចស្វាមី រៀបគម្រោងធ្វើបាបកូនបង្កើត ឌួង ឆាយ

រឿង​រ៉ាវ​​ប្រពន្ធ​ចុង​ខាង​លើ​នេះ​បាន​បែក​ធ្លាយ​ក្រោយ​ស្ត្រី​ជា​ប្រពន្ធ​ដើម​ទទួល​បាន​ព័ត៌មាន​ ស្វាមី​របស់​ខ្លួន​បាន​ព្យាយាម​ដក​ប្រាក់​សុទ្ធ​ដែល​ជា​កម្មសិទ្ធ​របស់​ក្រុមហ៊ុន​សរុប​ជា​ទឹក​ប្រាក់​ ​៤ ៦២៨ ៦៨៨ ​ដុល្លា​សហរដ្ឋ​អាមេរិក​ យក​ទៅ​ទិញ​ដី​​ ទិញ​ផ្ទះ​ ​ទិញ​ឡាន​ផ្គាប់ចិត្ត​ស្រី​កំណាន់​ ​ឈ្មោះ​ប្រាក់​ ​ស៊ីណា ​និង​ឪពុក​ឈ្មោះ​ ​ប្រាក់​ ​ផាន​។​

អ្នក​ដែល​បានដឹង​រឿង​រ៉ាវ​ចម្រូងចម្រាស​ខាង​លើ​បាន​និយាយ​តៗ​គ្នា​ថា​ អតីត​កម្មករ​កំពង់​ផែ​ លោក​ប្រាក់​ ផាន​ និង​កូន​ស្រី​ ជា​អតីត​បុគ្គលិក​កន្លែង​វាយ​កូនគោល​មួយ​កន្លែង​ក៏​មិន​ធម្មតា​ដែរ​ ព្រោះ​ថ្ងៃ​អនុវត្ត​ដីកា​ ស្រាប់​តែ​មាន​ទាក់ទង​រក​អន្តរាគមន៍​ព្រោងព្រាត​ តែ​ដោយ​មាន​អ្នក​សារព័ត៌មាន​ច្រើន​ស្ថាប័ន​និង​សមត្ថកិច្ច​ផង​នោះ​ទើប​សុខ​ចិត្ត​ដក​ថយ​សិន​។​

ចំពោះ​សេចក្ដី​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​កំពុង​តែ​ក្ដៅ​គគុក​នេះ​ ​សារព័ត៌មាន​យើង​ខ្ញុំ​ នៅ​មិនទាន់​អាច​ទំនាក់ទំនង​ទៅ​កាន់​ លោក​ ប្រាក់​ ផាន​ និង​កូន​ស្រី​ ប្រាក់ ស៊ីណា​ នៅ​ឡើយ​ទេ​ ដូច្នេះ​យើង​ខ្ញុំ​ស្វាគមន៍​​ជានិច្ច​ចំពោះ​ការ​បក​ស្រាយ​និង​បំភ្លឺ​ជុំវិញ​ករណី​នេះ​។

សូម​រំលឹក​ផង​ដែរ​ថា​ ​លោក​ជំទាវ​ ​ខុង​ ​លីស៊ីអាណា​ ​ត្រូវ​ជា​ភរិយា​របស់​លោក​ឧកញ៉ា​ ​ឌួង ងៀប​ ​បាន​ប្រាប់​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​ឧសភា ​កន្លង​ទៅ​ថា​ ​រឿង​រ៉ាវ​ឈាន​ដល់​អន្តរាយ​បែកបាក់​គ្រួសារ​ របស់​លោក​ ​ឌួង​ ឆាយ ​គឺ​ជា​ការ​រៀប​ចំ​គម្រោង​ដោយ​ឪពុក​បង្កើត​ ​គឺ​លោក​ឧកញ៉ា​ ​ឌួង ងៀប​៕​

Share.