បាត់ដមបង​៖ នគរបាលឃាត់ខ្លួនបុរសម្នាក់ដែលតែងតែបង្កហិង្សាលើប្រពន្ធ ​នៅក្រុបាត់ដំបង កាលពីថ្ងៃទី ២៦ខែមីនា ឆ្នាំ២០២២។ ​នេះបើយោងតាមផែនការងារធនធានមនុស្ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចេញផ្សាយ។

​លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំង ផ្នែកជំនាញធ្វើការឃាត់ខ្លួន ជន​សង្ស័​យ០១នាក់មកធ្វើការសាកសួរនៅអធិ​ការដ្ឋាននគរបាលក្រុងបាត់ដំបង បន្ទាប់ពីបង្កហិង្សាវាយដំប្រពន្ធជាច្រើនសារ។

ជនសង្ស័យមានឈ្មោះ ពេជ្រ សុវណ្ណមុនី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំ​នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង។

តាមនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីទទួល​បានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឡាដាំង គីមឡាង ភេទស្រី អា​យុ២១ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់​ស្វា​យប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង បណ្តាលឱ្យជនរងគ្រោះរងរបួសលើផ្ទៃមុខយ៉ាងដំណំ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន ហើយនេះក៏ជាលើកទី០២ហើយដែលខ្លួនប្រព្រឹត្តទង្វើបែបនេះ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលក្រុងបាត់ដំបងបាន​រៀបចំសំ ណុំរឿងបញ្ជូនទៅការិយាល័យជំនា​ញ​ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Telegram-Troryorng
Share.