បាត់ដំបង៖ ឃាត់ខ្លួនជនសង័្សយម្នាក់ បន្ទាប់ពីធ្វើសក្មភាពលួចទូរ ស័ព្ទដៃកាលពីថ្ងៃ​ ទី២៦ ខែមីនា​ ឆ្នាំ២០២២ នៅចំណុ​ចក្រុមទី០១ ភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង។ ​នេះបើយោងតាមផែនការ ងារធនធានមនុស្ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចេញផ្សាយ។

​លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង​បានដឹក​នាំកម្លាំងផ្នែកជំនាញ​ ចុះធ្វើការឃាត់ខ្លួនជនសង័្សយបានម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ័​ដៃបុរសម្នាក់ ម៉ាក​ រ៉េតមី ០១គ្រឿង ត្រង់ចំណុចក្រុម​ទី១​ ភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់​ដំបង ខេត្តបាត់​ដំបង។

ជនសង័្សយ ឈ្មោះប៊ុត វណ្ណថូ ភេទប្រុស អាយុ​៤០ឆ្នាំមានទីលំ​នៅ​ស្នាក់ផ្ទះជួលភូមិកាប់គោថ្មី សង្កា​ត់អូរចារ ក្រុងបាត់ដំបង។ ចំណែក​ជនរងគ្រោះឈ្មោះ វ៉ាន់ ជា ភេទប្រុ​ស អាយុ​ ៧៩​ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរ ចារ ក្រុងបាត់ដំ​បង។

បច្ចុប្បន្នជនសង័្សយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំសំ​ណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាម​និតិវិធី​។ រីឯទូរស័ព្ទដែលដកហូតបានពីជនសង្ស័យសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ៕

Telegram-Troryorng
Share.