ព្រឹត្តិកាណ៍ប្រគល់ពានរង្វាន់អូស្ការប្រចាំឆ្នាំ២០២២ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ ចំពោះការលេងកំប្លែងឥតព្រាងទុករបស់តារា​កំប្លែង ​Chris Rock ដែលបង្អាប់ប្រពន្ធ​របស់ Will Smith គឺ Jada Pinkett Smith មានជំងឺជ្រុះសក់ រហូតដល់ថ្នាក់ប្ដីគេខឹង ឡើងទះមួយកំផ្លៀងនៅលើវេទិកាខ្ទរពេញសាលមហោស្រព។

មហាជន​នៅ​ចាំ​មិនទាន់ភ្លេចទេ​ថា​ ប្រពន្ធរបស់ Will Smith ត្រូវ​ប្រឈម​នឹង​ជំងឺ Alopecia ឬក៏ជំងឺជ្រុះសក់ កាល​ពីឆ្នាំ ២០១៨ ទោះជាសក់មិនដុះវិញក៏ដោយ ក៏ជំងឺមិនបានរុករានចិត្តរបស់នាងទេ​ ។ តារាកំប្លែង Chris Rock បាននិយាយថា ៖ «Jada ខ្ញុំស្រឡាញ់អ្នក G.I.Jane 2 ទ្រាំ​ចាំទៀតលែង​បាន​ហើយ» ដែលពាក្យបង្អាប់នោះគឺសំដៅដល់ក្បាលត្រងោលរបស់នាង។

ងាកមកមើលទឹកមុខរបស់ Will Smith វិញ ដំបូងៗផ្ទុះសំណើចដូចគេដូចឯង តែលឺឈ្មោះប្រពន្ធភ្លាមក៏ប្រែទឹកមុខ ហើយស្ទុះទៅទះកំផ្លៀង Chris Rock ។ រួចចុះមកវិញក៏បានស្រែកយ៉ាងពេញទំហឹងដល់ទៅ២ដងថា «កុំ​ឱ្យមាន​ឈ្មោះ​ប្រពន្ធ​ខ្ញុំ​ចេញ​ពី​មាត់ចង្រៃ​ឯង​ទៀត​អី» បន្ទាប់អ្នកទាំងពីរក៏តឹងសរសៃកដាច់គ្នា តែ Chris Rock រំងាប់អារម្មណ៍។

បន្តមកទៀត Will Smith បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុតពីភាពយន្ដ «King Richard» ដែលជាខ្សែភាពយន្តជីវប្រវត្តិនៅពីក្រោយភាពជោគជ័យរបស់ម្ចាស់ជើងឯកវាយកូនបាល់ Venus និង Serena Williams លោក Will Smith ត្រូវបានសម្ដែងជាតួ Richard Williams ដែលជាឪពុករបស់កីឡាករវាយកូនបាល់ពីរនាក់។

នៅ​លើវេទិកាពានរង្វាន់អូស្ការ Will Smith និយាយទាំងទឹកភ្នែកថា ៖ «Richard Williams គឺជាអ្នកការពារដ៏កាចសាហាវនៃគ្រួសាររបស់គាត់។ នៅពេលមួយនៃជីវិតរបស់ខ្ញុំ ហើយពេលនោះ ជីវិតខ្ញុំហ៊ុំព័រដោយបញ្ហា តែព្រះបានហៅខ្ញុំឱ្យធ្វើរឿងនេះដើម្បីពិភពលោក។ ការផលិតភាពយន្តនេះ ខ្ញុំត្រូវការពារ មនុស្សដែលខ្លាំងបំផុត និងត្រូវការពារ SANAYA និង DEMI ដែលសម្ដែងដោយ Venus និង Serena។ ខ្ញុំបានអំពាវនាវឱ្យជីវិតខ្ញុំ មានក្ដីស្រឡាញ់សម្រាប់មនុស្សជុំវិញខ្លួន និងការពារមនុស្សជុំវិញខ្លួន ហើយធ្វើជាទឹកទន្លេសម្រាប់បំពេញសេចក្ដីស្រែកឃ្លានឱ្យមនុស្សជុំវិញខ្លួន។ ខ្ញុំដឹងនូវអ្វីដែលខ្ញុំត្រូវធ្វើ។ អ្នកអាចញុះញង់ឱ្យមនុស្សបំពានអ្នកដទៃ អ្នកអាចឱ្យគេនិយាយអាក្រក់ពីខ្ញុំ ហើយនៅក្នុងឧស្សាហកម្មនេះអ្នកមានអំណាចឱ្យមនុស្សលែងគោរពអ្នក។ អ្នកអាចធ្វើពុតជាញញឹម ឬសើចយ៉ាងម៉េចក៏បាន។ ហើយអ្វីដែលខ្ញុំស្រឡាញ់ អរគុណ DEMI ដែលខ្ញុំបានលើកឡើងមុននេះ»។

ចុក្រោយនិយាយបណ្ដើរ Smith សម្រក់ទឹកភ្នែកបណ្ដើរថា៖ «ខ្ញុំចង់សុំទោស Academy ខ្ញុំចង់សុំទោសចំពោះអ្នកដែលបាន ចូលរួមទាំងអស់!។ នេះគឺជាពេលវេលាដ៏ល្អ ហើយខ្ញុំមិនយំសម្រាប់ការឈ្នះពានរង្វាន់នោះទេ វាមិន មែនជាការឈ្នះពានរង្វាន់សម្រាប់ខ្ញុំនោះទេ។ សិល្បៈធ្វើត្រាប់តាមជីវិតខ្ញុំមើលទៅឆ្កួតណាស់ ខណៈគ្រប់គ្នាសើចខ្លាំងពីរឿងជីវិតខ្ញុំ ប៉ុន្ដែក្ដីស្រឡាញ់នឹងធ្វើឱ្យអ្នកធ្វើរឿងឆ្កួតៗ។ អរគុណសម្រាប់ពេលនេះ ខ្ញុំសង្ឃឹមថា Academy អញ្ជើញខ្ញុំមកវិញទៀត»។

សូមទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.