តារាយូធូប Jake Paul ត្រូវជាប្អូនបង្កើតរបស់ Logan Paul វ័យ២៤ឆ្នាំចង់បង្កើតកម្មវិធីការប្រកួតប្រដាល់សកលរវាងតារាហូលីវូដ Will Smith និងតារា​កំប្លែង Chris Rock ដោយឲ្យតម្លៃខ្លួនពួកគេនៅក្នុងម្នាក់ ១៥លានដុល្លារ។

រឿងរ៉ាវនៅក្នុងព្រឹត្តិកាណ៍ប្រគល់ពានរង្វាន់អូស្ការប្រចាំឆ្នាំ២០២២ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ ចំពោះការលេងកំប្លែងឥតព្រាងទុករបស់តារា​កំប្លែង ​Chris Rock ដែលបង្អាប់ប្រពន្ធ​របស់ Will Smith គឺ Jada Pinkett Smith មានជម្ងឺជ្រុះសក់ រហូតដល់ថ្នាក់ប្ដីគេខឹង ឡើងទះមួយកំផ្លៀងនៅលើវេទិកាខ្ទរពេញសាលមហោស្រព ជាពិសេសតាមប្រព័ន្ធអុីនធើណេត៕

Telegram-Troryorng

Share.