តួលេខអ្នកឆ្លងកូវីដ១៩ថ្មីនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងដោយមានមនុស្សតែ១២នាក់ប៉ុណ្ណោះបានឆ្លងជំងឺនេះនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសនៅថ្ងៃនេះថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងនោះភាគច្រើននៅសង្កាត់លេខ៤ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវឲ្យពលរដ្ឋដែលធ្លាប់មានទំនាក់ទំនងទាំងផ្ទាល់និងប្រយោល​ជាមួយ អ្នកមានជំងឺកូវីដ១៩ទាំងអស់សូមបន្តតាមដានសុខភាពនិងទៅពិនិត្យសុខភាពព្រមទាំងយកសំណាក់នៅតាមបណ្តាទីតាំងដែលបាន កំណត់នៅក្នុងខេត្តព្រះសីហនុនិងត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕

Share.