ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យជាន់ហ្វាំងមិនជាប់បួងចង្កូតឡើងខឿនផ្លូវទៅបុករះបង្កាន់ដៃស្ពានទ្រេតអស់ចំនួន ៣កង់និង បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ១៥នាទីព្រឹក ថ្ងៃទី ២៩ខែ មីនា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខភ្នំពេញ 3C-3873 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីលិច ទៅកើត បានឡើងលើស្ពានអាកាសស្ទឹងមានជ័យ។ លុះពេលបើកចុះចំណោតស្ពានអាកាសស្ទឹងមានជ័យ មកក្រោមអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ីក៏បួងចង្កូតឡើងទៅលើខឿនផ្លូវទៅបុកបង្កាន់ដៃស្ពានទ្រេតអស់ចំនួន ៣កង់ និង បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួន ១ដើម តែមិនបង្កអោយអ្នកដ៏ទទៃរងរបួសនោះទេ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ក៏បានមកដល់កន្លែងកើតហេតុ សហការជាមួយជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

អត្ថបទ៖សេង សាវី

Share.