គ្រូឧទ្ទេស Master RI CHOL NAM សញ្ជាតិ​កូរ៉េ​ខាងជើង​ជើង កម្រិត​ខ្សែក្រវាត់​៨​ដាន់ ដែល​ត្រូវជា​ប្រធាន​បច្ចេកទេស​សហព័ន្ធ​តេ​ក្វា​ន់​ដូ ITF អាស៊ី និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា អស់រយ:ពេល១៦ឆ្នាំ ពេលនេះបានប្រកាសលាឈប់ពីតំណែង ដើម្បីវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ។

យោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់គ្រូ​បង្វឹកតេក្វាន់ដូ​ ITF​ លោក​ ប៉ាល់​ ជីវ័ន បានថ្លែងដូច្នេះថា៖«16 ឆ្នាំដែលលោកគ្រូ នៅកម្ពុជា ជួយបណ្តុះបណ្តាលកីឡា ITF អោយមានមុខមានមាត់។ ពេលនេះអ្នកអាចអោយគាត់ចាកចេញពីយើងបាន ប៉ុន្តែក្នុងបេះដូងយើងជាកីឡាករ កីឡាការិនី គាត់ជាគ្រូម្នាក់ដ៏ល្អ និងស្ថិតក្នុងការចងចាំរបស់យើងជានិច្ច។ យើង នឹងព្យាយាមប្រែក្លាយការបាត់បង់នេះអោយទៅជាជោគជ័យនាពេលអនាគត»។

លោក​ ប៉ាល់​ ជីវ័ន គឺជា​​អត្តពលិក​តេក្វាន់ដូ ITF របស់​កម្ពុជា​ដំបូង​គេ ដែល​​បាន​ឈ្នះ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើង​ឯក​ពិភព​លោក ដើម្បី​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត​ចំពោះ​ការ​រង់ចាំ​អស់រយៈ​ពេល​ជាង ​២៥ ​ឆ្នាំ កន្លង​មក​នេះ៕

Telegram-Troryorng
Share.