យ៉ាងហោចណាស់មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤៣នាក់បន្ថែមទៀតត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញ ដែលជាករណីឆ្លងក្នុងសហគមន៍ ។

ជាការកត់សំគាល់ មានខណ្ឌ៣ដែលមានតួលេខឆ្លងកូវីដ១៩ថ្មីខ្ពស់ជាងគេនៅថ្ងៃម្សិលមិញនេះគឺ ខណ្ឌ ពោធិ័សែនជ័យ ខណ្ឌសែនសុខ និង ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
May be an image of text
Share.