សុខ វឌ្ឍនា ពាក់អាវលេខ១៥ (រូបថត CPL)

ខ្សែការពារ សុខ វឌ្ឍនា របស់​ក្រុម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ ( Tiffy Army FC) ជា​កីឡាករ​ដំបូង​គេ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​ច្រើន​ជាង​គេ​ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ក្រោយ​ប្រកួត​បាន៤​សប្ដាហ៍​មក​នេះ។

កាត​លឿង​ទាំង​៣​សន្លឹក​ដែល​ពិន័យ​លើ​កីឡាករ សុខ វឌ្ឍនា គឺ​កើត​ឡើង​ក្នុង​ជំនួប​រវាង​ក្រុម Tiffy Army FC ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​ភ្នំពេញក្រោន ០ទល់០ ចំនួន១សន្លឹក ហើយ​ពេល​ Tiffy Army FC ប្រកួត​ឈ្នះ​បឹងកេត ១ទល់០ ចំនួន១​សន្លឹក និង​ចុង​ក្រោយ​ពេល​ក្រុម Tiffy Army FC ប្រកួត​ចាញ់​ក្រុម​កំពូល​តារាង​ព្រះខ័នរាជស្វាយរៀង ៣ទល់១។

គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​ចំនួន​៥៨រូប​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​៧នាក់​ពិន័យ​កាត​លឿង បន្ទាប់​ពី​ឆ្លងកាត់​ប្រកួត​​១៦​ប្រកួត​មក​នេះ។ ដោយ​ឡែក​ក្រុមសមាជិក​ទាំង​៨ ​ដែល​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​​មាន៖
-ក្រសួងការពារជាតិ ចំនួន​១១​សន្លឹក
-ណាហ្គាវើល ចំនួន​១១​សន្លឹក
-អង្គរថាយហ្គឺរ ចំនួន​៨​សន្លឹក
-បឹងកេត ចំនួន​៧​សន្លឹក
-ព្រះខ័នរាជស្វាយរៀង ចំនួន​៧​សន្លឹក
-គីរីវង់សុខសែនជ័យ ចំនួន​៥សន្លឹក
-វិសាខា ចំនួន​៥​សន្លឹក
-ភ្នំពេញក្រោន ចំនួន​៥​សន្លឹក

Telegram-Troryorng
Share.