គិត​ត្រឹម​៤សប្ដាហ៍ ដែល​មាន​២៤​ប្រកួត​មក​នេះ​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២ Cambodian League 2 រដូវកាល​ឆ្នាំ​២០២២ ឃើញ​ថា​អាជ្ញាកណ្ដាល​បាន​ចាយ​កាត​សរុប​ចំនួន​​៨០​សន្លឹក ទៅ​លើ​ក្រុម​ទាំង​១២​ជា​សមាជិក ខណៈ​កាត​ក្រហម​មាន​រហូត​ដល់​៩សន្លឹក​ហើយ។

អត្ថបទពាក់ព័ន្ធ៖មកស្គាល់គ្រូបង្វឹកទាំង១២ ប្រចាំនៅលីគទី២

កីឡាករ-គ្រូបង្វឹក ​ដែល​ត្រូវ​ពិន័យ​កាត​ក្រហម​ទាំង​៩នាក់​កន្លង​មក​នេះ៖
១) ចាន់ សារ៉ាពេជ្រ របស់​ខេត្ត​ព្រៃវែង ពេល​ប្រកួត​ទល់ ISI ដង្កោសែនជ័យ
២) Armand Cyrill ជនជាតិ​កាម៉េរ៉ូន របស់​ខេត្ត​សៀមរាប ពេល​ប្រកួត​ទល់​ក្រុម​អាស៊ីអឺរ៉ុប
៣) ឈឿន ឧត្តម របស់​សូលទីឡូអង្គរ ពេល​ប្រកួត​ទល់​ ISI ដង្កោសែនជ័យ
៤) Darren Pomroy Sam គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស ​របស់​ក្រុម Next Step FC ពេល​ប្រកួត​ទល់​បន្ទាយមានជ័យ
៥) កែវ រចនា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ពេល​ប្រកួត​ទល់​អគ្គីសនីកម្ពុជា
៦) សឿន បណ្ឌិត របស់​​ខេត្ត​សៀមរាប ពេល​ប្រកួត​ទល់​ក្រុម​អាស៊ីអឺរ៉ុប
៧) សោម សុគន្ធដារ៉ា របស់​អគ្គីសនីកម្ពុជា ពេល​ប្រកួត​ទល់​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ
៨) ប្រាក់ មុន្នីភារុណ របស់​​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ពេល​ប្រកួត​ទល់​អគ្គីសនីកម្ពុជា
៩) ម៉ាត់ យ៉ាមីន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ពេល​ប្រកួត​ទល់​ក្រុម​ខេត្ត​កោះកុង

រូបថត៖ Cambodian League 2

Telegram-Troryorng
Share.