កាល​ពី​យប់​មិញ​មាន​ជំលោះ​មួយ​ប្រាវ​ផ្អើល​អ្នក​ជិត​ រវាង​កញ្ញា​ Harada Miki តារា​ហ្វេសប៊ុក​ដ៏​ស្រស់ស្អាត​និង​ Ah Gi Leader ពាក់ព័ន្ធ​នឹង​​រឿង​ដៀមដាម​គ្នា​។

កញ្ញា​ Ah Gi Leader ​ក្រោយ​រឿង​រ៉ាវ​ចម្រូងចម្រាស​ឈាន​ដល់​ការ​សុំ​ទោស​ថត​រឿង​ «​ទុំទាវ​២០២០​»​ កាឡៃ​ស្នាដៃ​ដើម​ ស្រាប់​តែ​ផ្ទុះ​ចេញ​នូវ​បញ្ហា​ថ្មី​មួយ​ទៀត​ គឺ​ទាស់​សម្ដី​គ្នា​ជាមួយ​ស្រី​ស្អាត​ជា​​តារា​អនឡាញ​ល្បី​ខាង​លេង​ហ្គេម​កញ្ញា Harada Mikiផ្ដើម​ចេញ​ពី​ការ​និយាយ​ដៀមដាម​ឱ្យ​គ្នា​ ដោយ​ភាគី​ Harada Miki បាន​ឮ​មក​ថា​កញ្ញា​ Ah Gi Leader ​បាន​បោះ​​​សម្ដី​ថា​ឱ្យ​​ខ្លួន​ជា​តារា​ទើប​រះ​ឈ្មោះ​​ដូច​​សត្វ​ឆ្កែ​ជា​ដើម​។​

Harada Limi និង Ah Gi Leader

ដោយ​មិន​អាច​អត់​ទ្រាំ​នឹង​ការ​ប្រមាថ​នេះ​បាន​ បងស្រី​របស់​កញ្ញា​ Harada Miki ដែល​មាន​ឈ្មោះ​ថា​ Harada Limi បាន​បង្ហោះ​សារ​ថា​ឱ្យ​កញ្ញា​ Ah Gi Leader វិញ​ថា​ «មី​អូន​ហា៎​ ប្អូន​អញ​ងាយ​ឱ្យ​ងែ*​ ហែ.ក ប្រឡាក់​អំបិល​ខ្លាំង​ណាស់​មែន​ ម៉ាយ​ឡាប​ ងែ*​ស្គាល់​អញ​អត់​? ​មី​ឈ្មោះ​មិន​ដូច​ឆ្កែ​ តែ​ចរិត​អន់​ជាង​ឆ្កែ​ មី​សត្វ​អើយ​ ​អត់​ចេះ​រក​ស៊ី​ត្រឹមត្រូវ​ទេ​ ទាល់​តែ​ជេរ​ ទាល់​តែ​ឡាយ​ឈ្លោះ​ដោយ​សារ​ប្រុស​ ​បាន​ងែ*​លក់​ដាច់​មែន?»

Harada Miki

ផុស​តប​ត​លើ​បណ្ដាញ​សង្គម​មិន​អស់​ចិត្ត​ កញ្ញា​ Harada Miki និង កញ្ញា​ Harada Limi បាន​បើក​រថយន្ត​ទៅ​សួរ​នាំ​ដល់​ផ្ទះ​របស់​កញ្ញា​ Ah Gi Leader ដើម្បី​សួរ​នាំ​រឿង​ហេតុ​ រហូត​មាន​ការ​ប៉ះ​សម្ដី​គ្នា​មួយ​ប្រាវ​ផ្អើល​អ្នក​ជិត​ខាង​ តែ​ចុង​ក្រោយ​កញ្ញា​ Ah Gi Leader បាន​បដិសេធ​ថា​ខ្លួន​អត់​ដែល​ស្គាល់​បងប្អូន​កញ្ញា​ពីរនាក់​បងប្អូន​ខាង​លើ​នោះ​ទេ​ ចំណែក​កញ្ញា​ Harada Miki បាន​និយាយ​ដែរ​ថា​កញ្ញា​នឹង​រក​ផ្នែក​ច្បាប់​ដើម្បី​ឱ្យ​ចូល​មក​ដោះ​ស្រាយ​បញ្ហា​នេះ​។

Ah Gi Leader

​វីដេអូ​ទំនាស់​មួយ​ប្រាវ​បណ្ដាល​ឱ្យ​ផ្អើល​អ្នក​ជិត​ខាង​រវាង​តារាហ្វេសប៊ុក​ Harada Miki និង​ Ah Gi Leader៖

Share.