នៅ​ក្នុង​កិច្ច​សម្ភាស​នា​កម្មវិធី​ទូរទស្សន៍​មួយ​​លោក​ Wayne Lai បាន​រំលឹក​ដល់​ Tony Leung (លាង​ ឆាវវ៉ៃ)​ ឬ​ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ស្គាល់​តាម​រយៈ​តួអង្គ​ ចាង អ៊ូជី​(ហុងកុង​) ​ថា​មាន​ពេល​មួយ​នោះ​​លោក Tony Leung ​ធ្វើ​​ការងារ​ធ្ងន់​រហូត​មិន​បាន​គេង​៤​ថ្ងៃ​ជាប់​គ្នា​ ថែម​ទាំង​ធ្វើ​ឱ្យ​គេ​ឆោឡោ​ព្រោះ​គិត​ថាលោក​ស្លា.ប់​ទៀត​។

រឿងរ៉ាវ​របស់​ Tony ដែល​ត្រូវ​បាន​លើក​យក​និយាយ​ដោយ​ Wayne បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​មិន​នឹក​ស្មាន​ថា​ទម្រាំ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​សព្វថ្ងៃ​ លោក​បាន​ធ្វើ​ការងារ​ធ្ងន់​និង​ប្រឹងប្រែង​ខ្លាំង​ដល់​​ថ្នាក់​ហ្នឹង​សោះ​។​

Wayne Lai បាន​រំលឹក​ថា​នៅ​ឆ្នាំ​១៩៨៨ លោក​បាន​សម្ដែង​រឿង​ «Where Heroes Dare» ក្នុង​រឿង​នោះ​ Tony Leung ត្រូវ​សម្ដែង​ជា​តួអង្គ​កូនភ្លោះ​ ដូច្នេះ​បាន​សេចក្ដី​ថាគាត់​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ជាង​​មិត្ត​រួម​ការងារ ព្រោះ​ឈុត​ឆាក​ថត​ភាគ​ច្រើន​គឺ​សុទ្ធតែ​ជា​គាត់​​ ហេតុនេះ​គាត់​មាន​ពេល​សំរាក​បាន​តិច​បំផុត​។​

Wayne Lai ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​កាល​ណោះ​ TVB មិន​មាន​បន្ទប់​សំរាប់​ឱ្យ​តារា​សំរាក​នោះ​ទេ​ ដូច្នេះ​អ្នក​ដែល​ចង់​គេ​គឺ​បាន​ត្រឹម​តែ​គេង​លើ​កៅអី​ក្បែរ​ឆាក​សម្ដែង​ប៉ុណ្ណោះ​។​ ព្រឹក​មួយ​ក្រុម​ការងារ​ដើរ​រក​គាត់​ព្រោះ​ត្រូវ​ដល់​ឈុត​ថត​ តែ​នៅ​ពេល​ដែល​គេ​រក​ឃើញ​ ​គាត់​គេង​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​ ដំបូង​គ្រប់គ្នា​ធ្វើ​ធម្មតា​ព្រោះ​ដឹង​ថា​គាត់​គេ​មិន​គួរ​រំខាន​នោះ​ទេ​ តែ​រឿង​នោះ​មិន​ធ្វើ​ឱ្យ​ក្រុម​ការងារ​ភ័យ​រន្ធត់​ដូច​ឃើញ​មាត់​គាត់​បែក​ពពុះ​ស្កុល​នោះ​ទេ​​ ពេល​នោះ​ហើយ​ដែល​ក្រុម​ការងារ​នឹក​ស្មាន​ថា​គាត់​ស្លាប់។

ចុង​ក្រោយ​ទើប​គេ​ដឹង​ថា​ដោយ​សារ​តែ​គាត់​ហត់​និង​បាក់កម្លាំង​ដោយ​សារ​តែ​ថត​ច្រើន​មិន​មាន​ពេល​សំរាក​​​ ទើប​ធ្វើ​ឱ្យ​គាត់​គេង​លក់​ស្ដូកស្ដឹង​មិន​ដឹង​ខ្លួន​ចំណែក​ពពុះ​ចេញ​ពី​មាត់​នោះ​គឺ​ជា​ទឹក​មាត់​របស់​គាត់​តែ​ប៉ុណ្ណោះ​។

បន្ទាប់​ពី​មិត្ត​ធ្លាប់​រួម​ការងារ​ឡើង​លើ​កម្មវិធី​ទូរទស្សន៍​ហើយ​ទម្លាយ​អាថ៌កំបាំង​កាល​ពី​៣៣​ឆ្នាំ​មុន​ ​ធ្វើ​ឱ្យ​ទស្សនិកជន​ចង់​ដឹង​ថា​ តើ​ Tony Leung (លាង​ ឆាវវ៉ៃ)​ មាន​អារម្មណ៍​បែប​ណា​ដែរ?

https://t.me/troryorngmedia
Share.