កូរ៉េ​ខាង​ត្បូង​ – កាល​ពី​ពេល​ថ្មីៗ​នេះ​ K-pop Radar បាន​ចេញ​មក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​លើ​តារា​ K-pop របស់​កូរ៉េ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។ តើ​ហ្វេន​ៗ​ចង់​ដឹង​ទេ​ថា​តារា​ K-pop ណា​ខ្លះ​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​និង​មាន​ចំនួន​តាម​ IG កើន​ឡើងខ្ពស់​ក្នុង​ខែមីនា​ឆ្នាំ​២០២២​កន្លង​មក​? សូម​តាម​ដាន​ទិន្នន័យ​ដូចខាង​ក្រោម​នេះ​៖

ក្រុម​ BTS V គឺ​ជា​តារា​ K-pop ដែល​មាន​ប្រជាប្រិយភាព​និង​មាន​ចំនួន​តាម​ច្រើន​លើ​ IG នា​ខែ​មីនា ​ឆ្នាំ​២០២២​

សម្រាប់​តារា​ K-pop ដែល​មាន​ចំនួន​ Follow ច្រើន​នៅ​តាម​ Instagram កាល​ពី​ខែមីនា​ឆ្នាំ​២០២២ ភាគ​ច្រើន​គឺ​​ភាគ​ច្រើន​បាន​ទៅ​លើ​ក្រុម​ BTS ដោយ​យោង​តាម​ K-pop Radar សមាជិក​ V តែ​ម្នាក់​គត់​មាន​ចំនួន​ ​អ្នក​តាម​ថ្មី​ចំនួន​ ២,៦២១,៥០៤ កាល​ពី​ខែ​មីនា​ឆ្នាំ​២០២២​ ហើយ​បើ​គិត​ដល់​ចុង​ខែ​តារា​ចម្រៀង​រូប​នេះ​មាន​ចំនួន​ Follower សរុប​​ ៣៨,២៣៣,៩៨៩។

ប៉ុន្តែ​បើ​សង្កេត​ឱ្យ​ដល់​ទៅ​នោះ​តារា​សម្ដែង​ស្រី​ Kim Sejeong គួរ​តែ​ជា​តារា​ K-pop ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​គេ​ព្រោះ​តួ​ឯក​ស្រី​ពី​ភាពយន្ត​មនោសញ្ចេតនា​ស្នេហា​បែប​ខ្យូត​នេះ​មាន​ការ​គាំទ្រ​ឡើង​ខ្ពស់​រហូត​លោត​ដល់​លំដាប់​​ទីពីរ​ចាញ់​តែ​ BTS V តែ​ម្នាក់​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​សមាជិក​៦​នាក់​ផ្សេង​របស់​ BTS សុទ្ធតែ​ស្ថិត​នៅ​លេខរៀង​ពី​៣ ដល់​ទី​៨​ក្នុង​តារាង​។

1. BTS V

2. Kim Sejeong

3. BTS Jungkook

4. BTS Jin

5. BTS Jimin

6. BTS Suga

7. BTS J-Hope

8. BTS RM

9. BLACKPINK Lisa

10. BLACKPINK Jennie

11. BLACKPINK Jisoo

12. BLACKPINK Rosé

13. BTS

14. NMIXX

15. TXT Yeonjun

16. Stray Kids

17. Jay Park

18. BLACKPINK

19. ITZY

20. TWICE

21. IU

22. ASTRO Cha Eun Woo

23. NCT Taeyong

24. ENHYPEN

25. Jeon Somi

26. WJSN Bona

27. TREASURE

28. NCT Jaehyun

29. (G)I-DLE Minnie

30. IVE Jang Wonyoung

Telegram-Troryorng
Share.