ថ្វី​ត្បិត​តែ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​បានប្រកួត​ចប់​ជា​ស្ថាពរ​ ហើយ​បាន​រក​ឃើញ​អ្នក​ដែល​ជា​ម្ចាស់​តំណែង​បវរកញ្ញា​ចក្រវាឡ​ពិភព​លោក​គឹ​បវរកញ្ញា​មក​ពី​ប្រទេស​ម៉ិកស៊ិក​ហើយ​ក្ដី​ តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​នៅ​តែ​មិន​អស់​ចិត្ត​បង្ហាញ​ពី​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​។ មិន​ខុស​ពី​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ធំ​ដែល​ផ្ញើ​ក្ដី​សង្ឃឹម​លើ​កញ្ញា​ រ៉េត​ សារីតា លោក​ជំទាវ​​ ទ្រី ដាណា​ អ្នក​ជំនួញ​និង​ជា​តារា​ហ្វេសប៊ុក​ដ៏​ល្បី​ក៏​បាន​បញ្ចេញ​នូវ​ការ​យល់​ឃើញ​ជុំ​វិញ​ការ​ប្រកួត​ និង​ រឿង​ដែល​ សារីតា មិន​ឡើង​ដល់​វគ្គ​ Top21 ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ផង​ដែរ​។​

សូមចុច​ត្រង់​នេះ៖ មិន​​​បាន​ជាប់​ Top 21 តែ​​ រ៉េត សារីតា​បាន​ជាប់​ Number… ក្នុង​បេះដូង​អ្នក​គាំទ្រ​!

​ខ្លឹមសារ​​នៅ​ក្នុង​សំណេរ​របស់​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​នៅ​ស្រុក​ខ្មែរ​​ដែល​បាន​បង្ហោះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ម្សិលមិញ​នេះ​​បាន​ទាក់​ទាញ​​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​អំពី​មហាជន​ ជាពិសេស​អ្នក​ដែល​បាន​ឃើញ​សំណេរ​ខាង​លើ​បាន​ចូល​មក​គាំទ្រ​និង​សាទរ​​ចំពោះ​ការ​លើក​ឡើង​របស់​ឧកញ៉ា​ ទ្រី ដាណា​ ​ទៅ​លើ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​របស់​កញ្ញា​ រ៉េត សារីតា​លើ​ឆាក​​ប្រកួត​អន្តរជាតិ​។

«​សុំ​និយាយ​តិច​ដែរ​ថ្ងៃ​នេះ​ ​រឿង​បវរកញ្ញា​តំណាង​ជាតិ​យើង​ ​រ៉េត សារីតា​ ទៅ​ប្រកួត​នៅ​អាមេរិក​ខ្ញុំ​ឃើញ​វីដេអូ​ខ្លះ​ដែរ​ ​ទោះ​មិន​បាន​ចំណាត់​ថ្នាក់​ ​Top21 ​តែ​ខ្ញុំ​សរសើរ​គាត់​ ​ខ្ញុំ​រំភើប​ចិត្ត​ ​ដែល​គាត់​មាន​ជំនឿ​ចិត្ត​ ខំ​ប្រឹង​ធ្វើ​បាន​យ៉ាង​ល្អ​ ទឹក​មុខ​គាត់​ញញឹម​ ​លាយ​ភាព​រឹងមាំ​ ​ជា​អត្តសញ្ញាណ​ខ្មែរ​យើង​ គាត់​និយាយ​បាន​ល្អ​​ មាន​ទំនុក​ចិត្ត​។​ ​យ៉ាង​ហោច​ណាស់​យើង​បាន​បង្ហាញ​ទង់ជាតិ​ ​សំលៀកបំពាក់​យើង​ ​វប្បធម៌​យើង​ ទៅ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​។ ​អ្វី​ដែល​កាន់​តែ​រំភើបចិត្ត​ ​គឺ​ឃើញ​ប្រជាជន​ខ្មែរ​យើង​ ​យុវជន​ខ្មែរ​យើង​ គាំទ្រ​យ៉ាង​ខ្លាំង​ ​ជា​កម្លាំង​ចិត្ត​ ​ជួយ ​share ​ជួយ​ ​like ​គ្រប់​កន្លែង​ ​និង​ចំណាយ​លុយ​ ​Vote​ ​ទៀត​។ ​នេះ​ជា​កម្លាំង​ចិត្ត​ ភាព​កក់ក្ដៅ​ ​ហើយ​ក៏​ជា​ថាមពល​ដល់​អ្នក​ក្រោយៗ​ទៀត​ ​ឱ្យ​កាន់​តែ​ខំប្រឹង​ ហើយ​នាង​ខ្ញុំ​ក៏​រង់ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ដូច​គ្នា​។ ​យើង​ត្រូវ​រួម​គ្នា​គាំទ្រ​ ​ទើប​វប្បធម៌​ដ៏​ល្អ​របស់​យើង​ ​ផ្សាយ​គ្រប់​ទិសទី​»។​

ឧកញ៉ា ទ្រី ដាណា ​​អ្នក​ជំនួញ​​ហាង​មាស​និង​ត្បូង​ពេជ្រ​ដ៏​ជោគជ័យ​មួយ​រូប​ ​គឺ​ជា​បុគ្គល​លេចធ្លោ​​និង​​មាន​មុខមាត់​ខ្លាំង​ក្នុង​សង្គម​ផ្នែក​មនុស្ស​ធម​៌​ជួួ​យ​ដល់​អ្នក​ទីទ័លក្រ​​ លំបាក​ខ្វះ​លទ្ធភាព​​ និង​ជួយ​ដល់​សង្គម​​៕

https://t.me/troryorngmedia
Share.