លោក ឆាំង សុង អតីតរដ្ឋមន្ត្រីព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ ទទួលមរណភាព នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋ California សហរដ្ឋអាមេរិក។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជាលោក ហ៊ុយ វណ្ណៈបានបញ្ជាក់តាមបណ្តាញ សង្គមហ្វេសប៊ុកនៅព្រឹកនេះថា លោក ឆាំង សុង មានដើមកំណើតជាអ្នកខេត្តតាកែវ ហើយត្រូវជាពូរបស់លោក ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

លោកបានរំលឹកថា សំណេរជាភាសាខ្មែរ និងភាសាអង់គ្លេសរបស់គាត់(ឆាំង សុង )ល្អអស្ចារ្យណាស់។ អត្ថបទរបស់គាត់មួយមានចំណងជើងថា៖ «វត្ថុអស្ចារ្យពីរយ៉ាងនៅកម្ពុជា» ឆ្លុះបញ្ចាំងពីទស្សនៈកម្ពុជានិយមរបស់គាត់។ គាត់ស្រាវជ្រាវប្រធានបទមួយគឺ ព្រះពុទ្ធសាសនា ក្រោមរបប ប៉ុល ពត និងមានសៀវភៅច្រើនទៀត។

លោក ឆាំង សុង ក៏ធ្លាប់ជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា និងបន្តជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា៕

May be an image of 5 people, including Huy Vannak and people standing
Share.