មុននេះបន្តិច តារាចម្រៀង Original Song គឺលោក សាយ បានបង្ហោះផ្សព្វផ្សាយពីសម្លម៉្យាងរបស់បងប្អូនជនជាតិភាគតិចដែលគេឱ្យឈ្មោះថា «សម្លព្រូង» ជាសម្លមួយប្រភេទមានទំនៀមសម្លក្នុងបំពង់ឬស្សី។ ដោយឃើញថាវាប្លែក និងមានសោភ័ណ្ឌគួរឱ្យចង់ទទួលទាន ទើបមហាជននឹកឆ្ងល់ថា តើសម្លនេះមានប្រវត្តិបែបណា? ហើយគេប្រើអ្វីយកមកសម្ល?

សម្លព្រូង បើជាភាសាព្នងគេហៅថា «ពូនង» ដែលមានន័យថា សម្លបុកក្នុងបំពង់ឬស្សី ។ សម្លមួយប្រភេទនេះកើតមាននៅតំបន់នៃ ខេត្តមណ្ឌលគិរី និងរតនៈគិរី ដោយបងប្អូនជនជាតិភាគតិចប្រកាន់ទំនៀមទំលាប់ប្រពៃណីពីបុរាណក្នុងការស្លដោយប្រើបំពង់ឬស្សីជំនួសឆ្នាំងដែក ឬឆ្នាំដី។ យ៉ាងណាវិញ សម្លមួយប្រភេទនេះដែរ ត្រូវបានគេក៏ឃើញមាននៅក្នុងតំបន់នៃខេត្ត ក្រចេះ ដែលគេហៅថា «សម្លល្វែ» តោះមកដឹងពីរបៀបធ្វើទាំងអស់គ្នា៖

ធាតុផ្សំដូចជា៖
-ត្រួចផ្តៅ
-ស្លឹកព្យាប់
-ស្លឹករាតក់(នហារាត៑ក់)​
-ម្ទេសខៀវ
-កូនត្រីចាប់ ឬក្តាម (ខ្លះដាក់ ឈាមសត្វ ឬស្បែកសត្វ )
-ត្រប់
-អង្ករបុក
-ខ្លះដាក់គ្រឿងបុក និងប្រហុក
-អំបិល
-ម្សៅស៊ុប
-ស្លឹកចេក

ចំពោះវិធីស្ល៖
គេត្រូវយកគ្រឿផ្សំខាងលើនេះមកច្របល់បញ្ជូលគ្នា រួចញាត់ក្នុងបំពង់ឬស្សីតែមួយ។ បន្ទាប់មកគេត្រូវប្រើស្លឹកចេក យកមកញ៉ុកលើក្បាលបំពង ប្រៀបដូចជាគ្របឆ្នាំដែរ។ គេតម្រៀបបំពង់ឬស្សីជាគង្គុំនៅលើភ្នក់ភ្លើង ហើយត្រូវចំណាយពេលក្នុងការចម្អិនរយៈពេល២០នាទី។ គ្រឿងផ្សំនៅក្នុងមួយបំពង់អាចឱ្យលោកអ្នកអាចបរិភោគបានដល់ ២ ទៅ ៣នាក់ ធានាថាឆ្អែត (បើជាបំពង់វែង)។

ប្រភពរូបភាព៖ សាយ

Telegram-Troryorng
https://t.me/troryorngmedia
Share.