ដំណឹង​វាស់កម្ពស់​គ្រូ​តឿ​ឆី​អាចម៍​គោ​ពិត​ជា​រឿង​ដែល​មហាជន​មាន​ការ​ចាប់​អារម្មណ៍​និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​យ៉ាង​ខ្លាំង​ ពុំ​នោះ​សោត​មិន​មែន​សូម្បី​តែ​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ​ ដោយ​លោក​​បាន​លើក​យក​រឿង​នេះ​មក​ប្រៀប​ធៀបនឹង​រឿង​បារមី​ស្ដេចនាគ​ចូល​ដែល​ធ្លាប់​​ល្បី​កក្រើក​និង​មាន​ការ​រិះគន់​​​ចាស់​ដៃ​ពី​មហាជន​នា​ពេល​កន្លងមក​នោះ​ទេ​​។​

សូម​ចុច​អាន​ – អតីត​ម្ចាស់ពាន​​​ប៉ុស្តិ៍​ហង្ស​មាស​ យឿន ពិសី មិន​អស់​ចិត្ត​រឿង​ចាប់គ្រូតឿ​ឆីអាចម៍​​គោ​វាស់កម្ពស់​​ ចេញមក​​អំពាវនាវ​ថា​…!

ឧកញ៉ា​ ហ៊ុន​ ជា​ បាន​ចេញ​មក​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ដែល​លោក​គ្រូ​តឿ​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​ទៅ​វាស់​កម្ពស់​នា​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២​នេះ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​។ យោង​តាម​សារ​របស់​លោក​ឧកញ៉ា ​ហ៊ុន​ ជា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​ចង់​ឱ្យ​មាន​ចំណាត់​ការ​ណាមួយ​ចំពោះ​បារមី​នាគ​ចូល​ ដែល​លោក​ហៅ​ថា​ជាការ​បំពុល​សង្គម​នោះ ​ជា​ជាង​ចាប់​​លោក​គ្រូ​តឿ​ដែល​សម្ដែង​របៀប​ឡប់​ៗ​ដោយសារ​តែ​ចង់បាន​​ Like និង​ Share ​ប៉ុណ្ណោះ​​។

នេះ​គឺ​ជា​ការ​លើក​ឡើង​ទាំង​ស្រុង​របស់​លោក​ ឧកញ៉ា ហ៊ុន​ ជា​ នៅ​លើ​ Facebook ៖ «គ្នា​សម្ដែង​​របៀប​ឡប់​ៗ​ចង់​បាន​ឡាច​និង​ស៊ែ​យក​គ្នា​ទៅ​វាស់​កំពស់​ ចុះ​ពួក​នាគ​ចូល​​មិន​ហ៊ាន​ហែល​ទឹក​ បំពុល​សង្គម​គេ​ជេរ​ពេញ​ប្រទេស​បែរ​ជា​ដេក​ស៊ី​ការ៉េម​ធ្វើ​មិន​ដឹង​។ ក្រោម​មេឃ​តែ១​ តែ​លុយ​មិន​ដល់​គឺ​ចឹង​ហើយ​អាតឿ​ កុំតូច​ចិត្ត​អី​។ (ហាម​យក​ទៅ​ថែម​គ្រឿង​បាទ​)»

ថ្វី​ត្បិត​តែ​លោក​ឧកញ៉ា លើក​ឡើង​ខ្លី​ៗ​បែប​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​មហាជន​បាន​បង្ហាញ​មតិ​យល់​ស្រប​​​ចំពោះ​ទស្សនៈ​របស់​លោក​ឧកញ៉ា​​ ដោយ​​ភាគ​​ច្រើន​នៅ​ខាង​ក្រោម​ Status របស់​លោក​ឧកញ៉ា​សុទ្ធ​តែ​ជា​មតិ​គាំទ្រ​ទាំង​ស្រុង​។

ទាំង​នេះ​សុទ្ធ​តែ​ជា​មតិ​គាំទ្រ​ខ្លះ​ៗ​របស់​មហាជន​ចំពោះ​​ការ​លើក​ឡើង​របស់​លោក​ ឧកញ៉ា ហ៊ុន​ ជា​៖ «គ្រាន់តែគ្នាសម្តែងបែបកំប្លែងដើម្បីឱ្យបងប្អូនបានមើលសើចសប្បាយគ្រាន់កែការអផ្សុកក៏ចាប់ទោសអូសដំណើរគ្នាដែរ អ្នក​ណាៗក៏គេដឹងថាក្រុមនេះធ្វើសម្តែងដែរ តែគេនៅចូលមើលព្រោះបានសើច​សប្បាយបន្ធូរអារម្មណ៍ក្រោយពី​ធ្វើ​ការហត់នឿយ។», «ត្រឹមត្រូវណាស់ឯកឧត្តមគាត់មិនមានបំណងមិនល្អទេ ហើយមិនបានសុំលុយ រឺឡាយលក់យ័នដែរ តែផ្ទុយទៅវិញគ្រាន់តែ​ធ្វើ​អោយគេសើច​តែប៉ុណ្ណោះ ។ ឯអ្នកបារមីនាគប្រកាច់ចាប់មិនឈ្នះ គួសារ៉េយកទាំងនាគមកសួរចម្លើយបានត្រូវ», «មែននឹងលោកពូ នាក់ធ្វើ​អោយសប្បាយ នឹងបំពុលសង្គមវាសនា ខុសគ្នា», «បាទបងមកពីនាគអត់ចេះសុីអំបិលម្ទេស នាគចេះសុីតែការ៉េម»

ប្រភព​៖ ហ៊ុន ជា Hun Chea

Telegram-Troryorng
Share.