ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ចំនួន ៦១២នាក់បានសះជាឡើងវិញ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន ៣៩៣នាក់។

ជាមួយគ្នានេះមានអ្នកជំងឺចំនួន០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,២៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៩៥៥នាក់ និងស្លាប់សរុបចំនួន១៥៩នាក់៕

Share.