ក្រុម​បាល់ទាត់ Sarawak United ដែល​ជា​ទ្រនំ​ថ្មី​របស់​ខ្សែបម្រើស​ការពារ កុក បូរីស អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បានប្រកួតស្មើជាមួយក្រុម Penang FA ក្នុងលទ្ធផល ១-១ សប្ដាហ៍ទី៣ នៃលីគកំពូលរបស់ប្រទេសម៉ាឡេសុី Liga Super Malaysia 2022។

១គ្រាប់តាមស្មើចុងម៉ោងរបស់ខ្សែបម្រើការពារ កុក បូរី​ស នៅនាទី៨៣ និងជាគ្រាប់បាល់ទី២របស់គេសម្រាប់ការបង្ហាញខ្លួន៤លើកឲ្យក្រុម Sarawak United គិតគ្រប់កម្មវិធីក្នុងនាមជាកីឡាករខ្ចីជើងពីក្រុមភ្នំពេញក្រោន ដើមរដូវកាលឆ្នាំ២០២២នេះ។

បច្ចុប្បន្ន Sarawak United កំពុងស្ថិតនៅលេខរៀងទី១០ ក្នុងចំណោម១២ក្រុម ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងដៃ ពីការលេង៣ប្រកួត ស្មើ១ និងចាញ់២ មិនដែលឈ្នះម្តងសោះឡើយ៕

Telegram-Troryorng
Share.