កាន់តែកៀកជិតដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បណ្ដាផលិតកម្មជាច្រើននៅក្នុងស្រុក កំពុងសម្រុក​ថត​បទ​ចម្រៀង​ចូលឆ្នាំជាច្រើនបទ ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ដោយឡែកផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ក៏បានប្រមូល​ផ្ដុំតារាល្បីៗជាច្រើននាក់ មកចូលរួមសម្ដែងក្នុង MV បទថ្មីៗសម្រាប់ចូលឆ្នាំផងដែរ។

ថ្មីៗនេះគេបានឃើញតារាប្រុសប្រចាំផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា គឺលោក ខេម បានបង្ហោះពីសកម្មភាពក្រៅ​ឆាក​ថត MV បទចម្រៀងចូលឆ្នាំ២០២២នេះ ដោយឃើញមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា នាយ ក្រឹម អ្នកនាង សារ៉ាយ សក្កណា កញ្ញា ពៅ លីដា និងតារាកិត្តិយសជាច្រើនរូបទៀត។ អ្វីដែលមហាជនអ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ខ្លាំងនោះគឺវត្តមាន អ្នកនាង សារ៉ាយ ស័ក្កណា ដែលទើបតែបង្ហាញមុខដំបូងក្នុងការថត MV សម្រាប់​បទ​ចម្រៀង​ចូលឆ្នាំឱ្យផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា បន្ទាប់ពីអ្នកនាងបានវិលមកកម្ពុជា។

បើនិយាយពីហ្វេហ្សិនរបស់ សារ៉ាយ ស័ក្កណា វិញគឺថាញាក់សាច់តែម្ដង ពោលគឺ អាវបំពង់ដៃវែង ខោជើងប៉ាត់ឆែកពីក្រោមរហូតដល់ដើមភ្លៅ មានគ្រប់ពណ៌ដូចជា ក្រហម ទឹកប៊ិច ស្វាយ ជាដើម។ ហ្វេហ្សិនចូលឆ្នាំសម្រាប់​តារាស្រីរូបនេះ ត្រូវបានហ្វេនអ្នកគាំទ្រលាន់មាត់ថា «សុំចាញ់ត្រង់ពណ៌ខោតែម្ដង ពូកែរើសពណ៌ណាស់» ហើយអ្នកខ្លះទៀតក៏និយាយថា «ឆ្ងល់ណាស់ចែ រកបានឈុតប្លែកៗរហូត ពណ៌វិញឡើងកប់» ។

យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ពីផលិតកម្មនៅឡើយទេថា អ្នកនាង សារ៉ាយ ស័ក្កណា បានចូលរួមសម្ដែងនៅក្នុងបទអ្វី ប៉ុន្ដែហ្វេនមានការរំពឹងខ្ពស់ថា ប្រាកដជាផ្ទុះសំណើចជាមួយការសម្ដែងរបស់អ្នកនាងជាក់ជាមិនខាន។ ចង់ដឹងថា ហ្វេហ្សិនរបស់អ្នកនាង សារ៉ាយ ស័ក្កណា នៅក្នុងឆ្នាំនេះ ឆើតឆាយយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទពាក់ព័ន្ធ៖

សូមចូលអាន-សារ៉ាយ សក្កណា មក​ដល់​​ខ្មែរ​​​លើក​នេះ​ ត្រូវប៉ាន់​សំរុក​ថត​​បង្ហាញ​ម៉ូដ​ឱ្យ​សំអាងការ​ក្នុង​ស្រុក​!​

សូមចូលអាន-សារ៉ាយ សក្កណា​ ​ត្រលប់​​ពី​អាមេរិក​​បញ្ចេញ​​វិជ្ជាគុន​សម្ដែង​ឡើង​វិញ​តាម​រយៈ​បទ​«វ៉ាក់សាំង​មនុស្ស​ក្បត់»​!

សូមចូលអាន-ស្ងាត់ៗ​ ​អតីត​តារា​សម្ដែង​ល្បី​​ សារ៉ាយ​ សក្កណា ​នាំ​​កូន​ក្រមុំ​ដ៏​ស្អាត​មក​លេង​​ស្រុក​ខ្មែរ​!

Telegram-Troryorng
Share.