ម្ចាស់​ផ្ទះ​វៀតណាម បាន​រៀបចំ​ពិធី​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​សម្រាប់​បាល់ទាត់​បុរស-នារី និង​ហ្វូតសាល​បុរស-​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​រដ្ឋធានី​ហាណូយ រួចរាល់​ហើយ ខណៈ​កម្ពុជា បាន​បញ្ជូន​បាល់ទាត់​បុរស និង​បាល់ទាត់​នារី ទៅ​ចូលរួម​ដណ្តើម​មេដាយ។

សម្រាប់​បាល់ទាត់​នារី ចែក​ជា​២ពូល​មាន៖
-ពូល A មាន​វៀតណាម,​ហ្វីលីពីន,​កម្ពុជា និង​ឥណ្ឌូណេស៊ី
-ពូល B មាន​ថៃ,​មីយ៉ាន់ម៉ា, ឡាវ និង​សិង្ហបុរី
សម្រាប់​ប្រកួត​បើក​ឆាក​មាន៖
ពូល A ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២
-ហ្វីលីពីន ប៉ះ កម្ពុជា
-វៀតណាម ប៉ះ ឥណ្ឌូណេស៊ី
ពូល B ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២
-មីយ៉ាន់ម៉ា ប៉ះ ឡាវ
-ថៃ ប៉ះ សិង្ហបុរី

ចំណែក​បាល់ទាត់​បុរស វិញ​មាន៖
-ពូល A មាន​វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន,​ទីម័រខាងកើត
-ពូល B មាន ថៃ, ម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី, ឡាវ
សម្រាប់​ប្រកួត​បើក​ឆាក​​មាន៖
ពូល A ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២២
-ហ្វីលីពីន ប៉ះ ទីម័រខាងកើត
-វៀតណាម ប៉ះ ឥណ្ឌូណេស៊ី
ពូល B នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២២
-សិង្ហបុរី ប៉ះ ឡាវ
-ថៃ ប៉ះ ម៉ាឡេស៊ី
ដោយ​ឡែក​កម្ពុជា ត្រូវ​​សម្រាក​ក្នុង​ប្រកួត​ដំបូង ហើយ​ជួប​ក្រុម​ឡាវ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​វគ្គ​​ B។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ឆ្នាំ​២០២១ គ្រោង​រៀបចំ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី១២ ដល់២៣ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​មាន​ប្រទេស​ក្នុង​តំបន់​ចំនួន​១១ ត្រៀម​បញ្ជូល​អត្តពលិក​សរុប​ប្រមាណ​ជាង​៧០០០នាក់ ចូលរួម​ប្រកួត​ប្រជែង​លើ​៤០​ប្រភេទ​កីឡា ដែល​សរុប​ចំនួន​៥២៦​វិញ្ញាសា៕

Telegram-Troryorng
Share.